ជាការពិតណាស់ អាថ៏កំបាំង និងទីចាប់អារម្មណ៏ របស់មនុស្សស្រី គ្មានអ្វីក្រៅពីការ តុបតែងមុខ គ្រឿងអលង្ការ នឹងការលេងស្តាយ សម្លៀកបំពាក់នោះទេ។

តោះ! ឥឡូវសាកប្តូរ រសជាតិមកមើលការ តុបតែងខ្លូន នឹងសម្លៀកបំពាក់ របស់តារាបរទេស ទាំងអស់គ្នាបន្តិចមើល៖

យ៉ាងណាដែរ សំរាប់មួយម៉ូតរបស់ កញ្ញា Taylor Swift ? ជាសំពត់ឆែកវែង ចេញសាច់ភ្លៅសខ្ចី រូមជាមួយ នឹងអាវខ្លី បញ្ចេញសាច់ក្បាល ពោះម៉ត់ខៃ មួយឆុតនេះ ទាំងសាមញ្ញ ទាំងសិចសី ពិតជាគូរឲ្យចាប់អារម្មណ៏មែន!



ចុះចំនែកមួយឈុតនេះវិញ ជារ៉ូបដៃវែង រាងកន្ទុយត្រី សាមញ្ញដោយគ្រាន់តែ មានករាងស្រួចជ្រៅ បញ្ចេញភាពសិចសីផ្នែកខាងលើតែ បន្តិចប៉ុណ្ណោះ ប៉ុន្តែបែរជាមើលទៅស្អាតប្លែកជាប់ភ្នែក ជាមួយនឹង កញ្ញាវ័យ១៧ ឆ្នាំ Danielle Bradbery យ៉ាងជក់ចិត្តតែម្តង។



ចំនែកឯម៉ូតទី ៣ នេះវិញ ពិតជាសាកសមជាមួយនឹង យុវតីសម័យថ្មីដែលចូលចិត្ត លេងខ្លួនបែប Cuteៗ គួរឲ្យស្រលាញ់ ជាមូយនឹងរ៉ូបប៉ោង ខើចខ្លី ដែលគ្រងដោយកញ្ញាវ័យក្មេង Rae Lynn នេះតែម្តង។



សាកល្បងមកមើលម៉ូតសម្លៀបំពាក់របស់កញ្ញា Kacey Musgraves វិញមើល ក៏មិនចាញ់តារាវ័យក្មេងប៉ុន្មានដែរ រ៉ូបព៌ណខៀវឆ្លុះសាច់ កស្រួចវែងចុះក្រោម បញ្ចេញភាពសិចសីត្រង់ដើមទ្រូង ពិតជាគួរឲ្យគយគន់មែន។



ចុះមើលមូយឈុតនេះវិញមើល ម៉េចដែរគួរឲ្យចាប់អារម្មណ៏អត់? មើលទៅដូចជា ផ្កាផុសចេញពីសាច់មកអញ្ចឹង រូមផ្សំនឹងសាច់ស ម៉ត់របស់អ្នកនាង Shawna Thompson កាន់តែបង្កើនសម្រស់ថែមទៀត។



ឈុតទី៦នេះ ក៏គូរឲ្យចាប់អារម្មណ៏ មិនអន់ដែរ រ៉ូបរឹបរាងវែង កែច្នៃចេញជាម៉ូតមេអំបៅ នៅល្វែងលើ មើលទៅប្លែកភ្នែកតែម្តង ដែលម្ចាស់រ៉ូប មេអំបៅដ៏ស្រស់ស្អាតនេះ គឺកញ្ញាដ៏ស្រស់សោភា Shakira ។



រ៉ូបអត់ដៃ ករាងបេះដូងនេះ ក៏គួរឲ្យចាប់អារម្មណ៏ដែរ វែងអូសដីដូចរ៉ូបកូនក្រមុំ បូកជាមួយនឹងស្នាមញញឹមដ៏គួរឲ្យទាក់ទាញពីម្ចាស់រ៉ូប កញ្ញា Kellie Pickler ទៀតនោះ កាន់តែគួរចង់មើលថែមទៀត។



ប្លែកភ្នែកជាមួយព៌ណក្រហមវិញម្តង ក្រហមចែងចាំងតែម្តងជាមួយរ៉ូប វែងខ្វែងខ្នងមួយនេះ មើលហើយពិតជាចង់សាកល្បងស្លៀកមិនខាន ដែលម្ចាស់ឈុតគួរ ឲ្យចង់គយគន់នេះ គឺកញ្ញា Cassadee Pope ។



ចុះបែបនេះវិញ ចាប់អារម្មណ៏អត់ រ៉ូបខ្លី វាលក្លៀក លាយព៌ណគ្នាបែបនេះ ពិតជាឡូយមែនទែន កញ្ញា Jamie Lynn Spears ពិតជា ប្រសប់ក្នុងការច្នៃសម្លៀកបំពាក់ មិនអន់មែន។



សម្រាប់មួយឈុតចុងក្រោយនេះ ពេញចិត្តអត់? ព៌ណផ្កាឈូកទាក់ភ្នែកតែម្តង ជាពិសេសមានការដេប៉ាក់ដិនដូចជា ម៉ូតសម្លៀកបំពាក់របស់ប្រទេសយើងដែរ តែ អ្នកនាង Sarah Davidson បានកែច្នៃឲ្យមានភាពសិចសី ញាក់សាច់តែម្តង។



យ៉ាងណាដែរ បន្ទាប់ពីបានទស្សនា ម៉ូតសម្លៀកបំពាក់ខុសគ្នាទាំង ១០ ម៉ូតរបស់តារាបរទេសល្បីៗមក គិតថា នឹងចាប់យកមួយណាជាស្តាយរបស់ខ្លូន? 

ប្រភព បរទេស

ដោយ ម៉ានិច្ច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]