រាជធានីភ្នំពេញ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​​នៅតាម​ដង​ផ្លូវ​បន្ទាប់​ពី​គេ​​ ប្រទះ​ឃើញ​​បុរស​ម្នាក់​ដួល​​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​ ទឹក​​ស្អុយ​ដែល​មុន​ដំបូងគេ​សង្ស័យថា ត្រូវ​ថ្នាំ​សណ្តំ​ចោរ ឬ​ត្រូវគេ​វាយ​​ប្លន់​​យក​ម៉ូតូ ​ប៉ុន្តែ​​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទើប​ដឹង​ថា បុរស​នោះ​ស្រវឹង​ស្រា​ទេ ។

ហេតុការណ៍​​នោះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃទី​​២៥ ឧសភា ២០១២ ​នៅ​លើ​​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​​មុខ​វិទ្យា​ល័យ​​ហ៊ុន​សែន ​ជម្ពូ​វ័ន សង្កាត់​​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]