កាលពីពេលថ្មីៗនេះ ផលិតកម្មសាន់ដេ (Sunday Production) បានបញ្ចេញខ្សែវីដេអូចម្រៀងខ្លីមួយ ដែលលាយឡំជាមួយនឹង សាច់រឿងស្នេហាដ៏កំសត់ រវាងមនុស្ស៣នាក់ ដែលធ្វើឲ្យអ្នកទស្សនា ទស្សនាហើយចង់ទស្សនាទៀត។

នៅក្នុងខ្សែវីដេអូខ្លី ដែលផលិតកម្មសាន់ដេ ទើបតែបញ្ចេញនេះ បានចូលរួមសម្តែងដោយ តារាចម្រៀងដែលមានឈ្មោះល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក នីកូ លោក កែវ វាសនា និងកញ្ញា សុខ ពិសី ព្រមទាំងតារាសម្តែងមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះដែរ ស្នេហារវាងមនុស្ស៣នាក់ ដែលមានលោក នីកូ លោក កែវ វាសនា និងកញ្ញា សុខ ពិសី នេះ បានបង្កើតបានជាសាច់រឿងស្នេហា ដ៏កំសត់ ស្រស់ទឹកភ្នែក និងឈឺចាប់មួយ ដែលទាក់ទាញចំណាប់អារម្មណ៏ យុវវ័យយ៉ាងខ្លាំង។

យ៉ាងណាមិញ វីដេអូចម្រៀង លាយឡំជាមួយនឹងសាច់រឿងស្នេហាដ៏កំសត់នេះ គឺមាននៅក្នុងអាល់ប៊ុមបទចម្រៀង “ទឹកភ្នែកបងធម៌” របស់ផលិតកម្មសាន់ដេ។

ទោះបីជាយ៉ាងណាក៏ដោយ វីដេអូចម្រៀង និងជាសាច់រឿងស្នេហាដ៏កំសត់នេះ បានទាក់ទាញចំណាប់អារម្មណ៏ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា យ៉ាងខ្លាំងផងដែរ៕

ចង់ដឹងយ៉ាងណា តោះទស្សនាទាំងអស់គ្នា៖



ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ