ខេត្ត​កំពង់​ចាម ៖ ​ក្រុម​ក្មេង​​ទំនើង​​ចំនួន​៣​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​ប្រភេទ FTR ​ប្រើ​កាំបិត​ប័ុង​តោ​មុខ​.សស្ញាច​​កាប់​ទៅ​លើ​យុវជន​ម្នាក់​​ឈ្មោះ​ហុង ពិសិដ្ឋ ​អាយុ​១៨​ឆ្នាំ ​រស់​​នៅ​ភូមិ​ព្រៃ​ចក្រី ​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម ត្រូវ​១កាំបិត​​ចំ​ក.ផ្នែក​ខាងឆ្វេង​រយះ​ប្រវែង​​១០​សង់ទី​ម៉ែត្រ ​ឈាម​ហូរ​ដូច​គេ​អារ.ក​មាន់​​ ​ស្លាប់​នៅ​​ក្នុង​ថ្លុក​ឈាម​​​​យ៉ាង​​អាណោច​អាធ័ម ។

អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​ ៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​​២៥ ឧសភា ២០១២ ​ខណៈ​​ដែល​​ជន​រង​គ្រោះ​​បាន​ដើរ​​ចេញពី​វត្ត​ព្រៃ​ចក្រី ស្ថិត​​នៅ​ក្នុង​ភូមិ-ឃុំ​​របស់​អ្នក​រង​គ្រោះ​នេះ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]