ការថតរូប អោយបានស្អាតនិងមើល ទៅគួរអោយស្រឡាញ់ មិនមែនជារឿងលំបាកឡើយ ដោយគ្រាន់តែ អនុវត្តនូវវិធីងាយៗ ខាងក្រោមនេះ។

ទី១៖ កុំមើលកាម៉ារ៉ាចំត្រង់ពេក។ គួរមើលកញ្ចក់កាម៉ារ៉ា លើបន្តិច ទើបអាចធ្វើអោយភ្នែកយើង បើកបានធំស្អាតល្អ មិនប្រឹងសំលឹងកាម៉ារ៉ា និង ធ្វើអោយមានទំរង់ស្អាតទៀតផង។

ទី២៖ ការស្រាវជ្រាវបានបង្ហាញអោយដឹងថា មនុស្សយើង ចូលចិត្តបញ្ចេញទឹកមុខ នៅផ្នែកខាងឆ្វេង នៅពេលថតរូប តែលោកអ្នកគួរតែ ប្ដូរដោយងាកមុខទៅខាងស្ដាំបន្តិច ទើបធ្វើអោយអ្នក មើលទៅដូចធម្មជាតិ និង រីករាយទៀតផង។

ទី៣៖ ដាក់ដៃសំយ៉ុងចុះ ទៅតាមខ្លួនប្រាណរបស់អ្នក ដែលបែបនេះ ធ្វើអោយអ្នក មើលទៅដូចធម្មជាតិ មិនប្រឹងអោបដៃ ឬ ដាក់ចុះត្រង់ពេកនោះទេ។

ទី៤៖ បើសិនជាអ្នកឈរត្រង់ខ្លួននិង សំលឹងកាម៉ារ៉ាចំទៅមុខត្រង់នោះ វាកាន់តែធ្វើអោយអ្នកមើលទៅរីកខ្លួន មិនស្រឡូនស្អាត។ ដូចនេះហើយ គួរណាស់តែ ផ្អៀងផ្អង ខ្លួនបន្តិច ឬ ក៏បែរស្មា ឬ ខ្លួនបន្តិច ដើម្បីអោយមានរាងស្អាត សិចស៊ី។ អ្នកក៏អាច លើកជង្គង់ម្ខាងឡើងលើបន្តិចផងដែរ។

ទី៥៖ ការផាត់មុខបែបធម្មជាតិ ជួយសម្រស់លោកអ្នកអោយកាន់តែភ្លឺថ្លា នៅពេលថតរូប។

ទី៦៖ បន្ថែមជាមួយនឹងក្រែមលាបមាត់ និង ក្រែមរលោង ដែលមានពណ៌ ក្រហម ឬ ផ្កាឈូកភ្លឺ ដែលមើលទៅអោយដូចជាធម្មជាតិ។

ទី៧៖ ធ្វើខ្លួនអោយធូរស្បើយ អារម្មណ៍ និង បន្ថែមនូវស្នាមញញឹម នោះរូបថតរបស់អ្នក ពិតជាគួរអោយស្រឡាញ់ និង ស្រស់ស្អាត។

សាកល្បងជាមួយវិធីខាងលើទាំងអស់គ្នាណាប្រិយមិត្ត។



ប្រភព៖បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]