ភ្នំពេញៈ យុវជនមួយហ្វូងមានគ្នាប្រហែលជា ១០នាក់ ជិះម៉ូតូ៣-៤គ្រឿង បានបង្កើតឆាកប្រយុទ្ធ ដោយ វាយតប់ដោយប្រើដែក ដំបង និងបំពង់ទីបវាយទៅលើយុវជនម្នាក់ឡើងទ្រោម នាវេលាម៉ោងជាង ៦ល្ងាច ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១២ នៅបណ្តោយផ្លូវ១៨២ ក្រោយវត្តព្រះពុទ្ធ សង្កាត់វាលវង់ ខណ្ឌ៧ មករា។

ពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍ ដោយឃាត់ខ្លួនបាន ក្មេងស្ទាវ២នាក់ មួយឈ្មោះ វង្ស រតនា អាយុ ១៧ ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់ ទួល សង្កែ ខណ្ឌឬស្សីកែវ និងម្នាក់ទៀត ឈ្មោះ ពេជ្រ ដេន អាយុ ២២ឆ្នាំ ជានិស្សិត។

ដោយឡែកយុវជន ដែលត្រូវគេព្រួតគ្នាវាយឡើងទ្រោមខ្លួននោះ ឈ្មោះ អួន ប៊ុនថាត អាយុ ១៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ ១២E2 ផ្លូវ២០១០ ខណ្ឌទួលគោក។

ក្រោយពេលកើតហេតុសមត្ថកិច្ចរឹបអូសបានមួតូមួយគ្រឿង និងសព្វាវុធរួមមានដំបង និងបំពង់ទីបជា ច្រើនទៀត រីឯយុវជនស្ទាវត្រូវបានយកទៅឃុំខ្លួនបណ្តោះអាសន្ននៅខណ្ឌ៧មករា ដើម្បីធ្វើការអប់រំ និងសួរនាំបន្ត៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]