ភ្នំពេញៈ រថយន្តលុច្សស៊ីស ពណ៌ស ស្រស់ស្អាតមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-3260 បាន ឡើងលើចិញ្ចើមផ្លូវ ហើយស្លាកសញ្ញាលាងរថយន្ត និងបង្គោលភ្លើងឡើងទ្រេត មួយដើមទៅមុខលែងរួច ស្ថិតនៅផ្លូវបំបែកជា បួន ជាប់ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ពោលគឺផ្លូវ១៥៣ កែង៤៣២ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន វេលា ម៉ោងជាង៤ទៀបភ្លាម។

ក្នុងហេតុការណ៍រថយន្តឡើងចិញ្ចើមផ្លូវ បុកបង្គោលភ្លើងនេះ ត្រូវបានសាក្សីនៅកន្លែងកើតហេតុ យុវជនវ័យជាង២០ ជាអ្នកបើកបរបានស្រវឹងឡើងទ្រេត បើកបរក្នុងល្បឿនយ៉ាងលឿន ហើយប្រហែលជាទន់ភ្នែកផងនោះ  ទើបមើលផ្លូវ មិនច្បាស់បណ្តាលឲ្យជ្រុលចង្កោតបុកបង្គោលភ្លើងតែម្តងទៅ។ តែទោះជាយ៉ាងណា អ្នកបើកបរមិនបានរងគ្រោះ ថ្នាក់នោះទេ គឺខូចខាតតែរថយន្តផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តស្រស់ស្អាតមួយគ្រឿងនេះ បានព្យាយាមសម្រួលជាមួយសមត្ថកិច្ច តែមិនបានផលនោះ គឺត្រូវបានកម្លាំងនគរបាលចរាចរណ៍រាជធានី ភ្នំពេញ ស្ទួចយករថយន្តទៅរក្សាទុក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល
 
ដោយៈ បាន ចក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]