ភ្នំពេញ៖ បន្ទាប់ពីតារាហ្វេសប៊ុក PeyPey Dy ចេញមុខហែកហួរ នាង ពេជ្រ សោភា ថា ដើរនិយាយមិនពិតពីខ្លួន ទើបជាមូលហេតុ ចាកចេញពីផ្ទះ ដោយគ្មានលាមួយមាត់ មិនមែនត្រូវបាន ពេជ្រ សោភា បណ្ដេញដូចសត្វធាតុនោះទេ ប៉ុន្តែ ពេជ្រ សោភា បែរជានៅស្ងៀម មិនតបតអ្វីទាំងអស់ ផ្ទុយពីរាល់ដង ឲ្យតែមានអ្នកណា ប៉ះពាល់នាងច្បាស់ជា នៅមិនសុខទេ នឹងចេញមុខបកស្រាយភ្លាម តាមរយៈហ្វេសប៊ុកផង តាមរយៈសារព័ត៌មាន ផងជាក់ជាមិនខាន ។ មិនដឹងថា មានហេតុផលអ្វី បានជាតារាស្រី ពេជ្រ សោភា សុខចិត្តនៅស្ងៀម បៀមទុក្ខម្នាក់ឯង មិនទំលាយប្រាប់គេ ឯងឲ្យដឹងសោះ ឬក៏មូលហេតុ មនោសញ្ចេតនា នាងស្រឡាញ់រាប់អាន PeyPey Dy ដូចជាប្អូនបង្កើត ?

ក្រោយពី PeyPey Dy ហែកហួរ ពេជ្រ សោភា មិនទាន់បាត់ចំហាយផង ស្រាប់តែឪពុករបស់នាង ឈឺធ្ងន់ រហូតសម្រាក នៅមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ ដែលប្រៀបបាននឹងទុក្ខផ្ទួនៗ សម្រាប់នាង ។ អ្វីដែលសំខាន់ ពេជ្រ សោភា ហាក់សម្ដែងក្ដីបារម្ភជាខ្លាំង ចំពោះលោកអ្នកមានគុណ ដូចនេះបណ្ដាយតាមខ្យល់ លែងខ្វល់រឿងអ្នកណា តាមហែកហួរអ្វីទាំងអស់។

តារាចម្រៀងស្រី ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ឲ្យដឹងថា ឪពុកនាង បានធូរស្បើយច្រើនហើយ បន្ទាប់បីបានសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយ ។ លោកឪពុកឈឺជំងឺមនុស្សចាស់ មិនមានអ្វីធ្ងន់ធ្ងរទេ ។ នាងស្រឡាញ់ លោកឪពុកអ្នកម្ដាយខ្លាំងណាស់ មិនចង់ឲ្យមានរឿងអ្វី កើតឡើងចំពោះពួកលោកទាំងពីទេ។ រាល់ថ្ងៃ ពេជ្រ សោភា ប្រឹងប្រែងធ្វើការ ចេញច្រៀងទាំងថ្ងៃទាំងយប់ គឺដើម្បីលោកទាំងពីរ ព្រោះបងៗរបស់នាង មានគ្រួសារអស់ហើយ មានតែនាងម្នាក់គត់ នៅក្នុងបន្ទុក ទើបងាយស្រួល ក្នុងការមើលថែរ លោកទាំងពីរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា