ភ្នំពេញ ៖ តារាចម្រៀងនិង សម្ដែង គឹម លីហ្សា បានចេញទៅសម្ដែង នៅក្នុងទឹកដីអាមេរិក ជាមួយនឹងតារាខ្មែរ ពីរដួងទៀត គឺលោក ញ៉ែម សុគន្ធ និងតារាចម្រៀង ករុណា ពេជ្រ រយៈពេលជិតពីរខែ ដោយមានការ អញ្ជើញពីម្ចាស់ ស្ព័នស័រ នៅទីនោះ ។ ក្នុងការសម្តែងតាមបណ្តា រដ្ឋនីមួយៗ ឃើញ ថា គឹម លីហ្សា ទទួលបានជោគជ័យ យ៉ាងក្រាស់ក្រែល ហើយក៏មានអ្នកជួយ ឧបត្ថម្ភនាង ពិសេស ពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅអាមេរិក ឲ្យជា កាដូ និង ជាប្រាក់ដុល្លារជាដើម ។

គឹម លីហ្សា អាចនិយាយបានថា នាងចាប់ផ្តើមប្រឡូកក្នុងទីផ្សារចម្រៀង ឡើងវិញ កាលពីចុង ឆ្នាំ២០១១ ដោយបាន ចាប់ដៃគូរយ៉ាង ស្និទ្ធស្នាល បំផុត ជាមួយលោក អេឡិច ចន្ត្រា រហូតដល់ថ្នាក់ទស្សនិកជន មានមន្ទិលសង្ស័យថា ពួកគេទាំងពីរ មានទំនាក់ទំនងស្នេហានឹងគ្នា ។ ក៏ប៉ុន្តែកាលពី ដើមខែ ឧសភា គឹម លីហ្សា បានមានឱកាស ចេញទៅសម្តែង នៅអាមេរិក ឯលោក អេឡិច ចន្ត្រា ក៏បានដឹកដៃអតីត គូរស្នេហ៍ កញ្ញា ឆៃ លីដាឡែន ទៅសម្តែង នៅ អូស្រ្តាលី ផងដែរ និងត្រឡប់មកវិញ ប្រកបដោយជោគជ័យ ។

តាមរយៈរូបថត ជាច្រើនសន្លឹក ដែលបានបង្ហោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដ៏ពេញនិយម របស់នាង អ្នកទស្សនា បានឃើញ គឹម លីហ្សា ទទួល កម្រងផ្កាជាប្រាក់ដុល្លារ ពីសំណាក់បងប្អូនខ្មែរ រស់នៅអាមេរិក ខណៈដែលនាង លោក ញ៉ែម សុគន្ធ និង លោក ករុណា ពេជ្រ ត្រូវបានគេ អញ្ជើញឲ្យទៅ សម្តែងដល់ក្នុងផ្ទះ ។ មិនតែប៉ុណ្ណោះ តាមរយៈការប្រគុំតន្ត្រី ចុងសប្តាហ៍ក្នុងរដ្ឋនីមួយៗ ក៏ពួកគេបានទទួលការដូ (លុយធីប) ច្រើន គួរសមផងដែរ ។

ចំណុចនេះឆ្លុះបញ្ចាំងឲ្យឃើញ ពីភាពជោគជ័យ ក្នុងដំណើរសិល្បៈ របស់ គឹម លីហ្សា ជាថ្មីម្ដងទៀត បន្ទាប់ពី ជោគជ័យលើការសម្ដែង បើទោះបីជា ស្នេហារវាងនាង និងលោក អេឡិច ចន្ត្រា ហាក់កំពុងដើរថយក្រោយក្តី ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ យ៉ាន់ សុខរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន