ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតមានឡើង ខណៈយុវជនម្នាក់ចេញពីសាលារៀនមកលេងផ្ទះមិត្ត ភក្តិ ហើយត្រូវមិត្តម្នាក់ល្បូងខ្ចីម៉ូតូទៅឌុបស្រីស្នេហ៍ និងមិត្តម្នាក់ទៀត បានចាក់សោរទ្វារឃុំ យុវជនខាងលើនេះ នៅផ្ទះតែម្នាក់ឯង កាលពីវេលាម៉ោង ៩និង០០នាទី យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ នៅចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីបុរសម្នាក់មានឈ្មោះ ស័ក្ក រស្មី ជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែល៦និង១០នាទី ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ មានយុវជនម្នាក់ ឈ្មោះ សៀ ប៊ុនហៀង អាយុ ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលអំពិល បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច មកលេងកូនប្រុស របសគាត់មានឈ្មោះ រាជ អាយុជាង២០ឆ្នាំ ជាតារាចំរៀងនៅក្នុងផ្ទះគាត់ ភូមិខ្វា សងា្កត់ដង្កោខណ្ឌដង្កោ ហើយពួកគេកំពុងតែនិយាយគ្នា រូបគាត់រួមទាំងភរិយាបានចេញពី ផ្ទះដោយទុកឲ្យឈ្មោះ រាជ និង ឈ្មោះ សៀ ប៊ុនហៀង នៅផ្ទះជជែកគ្នាលេង ។ ក្រោយពីគាត់ពីផ្ទះបានប្រហែល មួយម៉ោង ពួកគាត់ត្រឡប់ចូលផ្ទះវិញ ស្រាប់តែឃើញយុវជន ឈ្មោះ សៀ ប៊ុនហៀង នៅផ្ទះតែម្នាក់ឯងដោយមិន ឃើញកូនប្រុសរបស់ខ្លួន។ ខណៈនោះឈ្មោះ សៀ ប៊ុនហៀង បាននិយាយរៀបប្រាប់ម្តាយឪពុក របស់ឈ្មោះ រាជ ថា កូនបុ្រសរបស់អ្នកមីង ខ្ចីម៉ូតូទៅយូរហើយ ពេលនេះខ្ញុំប្រញាប់ទៅផ្ទះខ្ញុំ ព្រោះខ្លាចម្តាយខ្ញុំស្តីបន្ទោស ពេលចូលផ្ទះយប់ពេក។ ដោយស្តាប់សម្តីឈ្មោះ សៀ ប៊ុនហៀង រួចនោះម្តាយ និងឪពុករបស់ឈ្មោះ រាជ បានទៅហៅ ឈ្មោះ ភាស់ ឲ្យនៅចាំផ្ទះជាមួយនិងឈ្មោះ សៀ ប៊ុនហៀង ចំណែករូបគាត់បានត្រឡប់ទៅ តាមរកកូនប្រុស ដើម្បីយកម៉ូតូមកប្រគល់ជូនឈ្មោះ សៀ ប៊ុនហៀងវិញ។ បន្ទាប់ពីម្តាយឪពុកឈ្មោះ រាជ ចេញពីផ្ទះបាត់នោះ ស្រាប់តែយុវជនមានឈ្មោះ ភាស់ បាននាំឈ្មោះសៀ ប៊ុនហៀង ចូលទៅក្នុងផ្ទះ ក្រោយមកបានចាក់សោរទ្វារឃុំខ្លួន ឈ្មោះ សៀ ប៊ុនហៀង ឲ្យនៅក្នុងផ្ទះតែម្នាក់ឯង ចំណែករូបគេមិនសូវស្រួលខ្លួន ក៏ទៅដេកនៅផ្ទះវិញ។ ខណៈនោះជនរងគ្រោះ បានស្រែកឆោឡោ ផ្អើលអស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ជិតចំណុចកើតហេតុ នាំគ្នាមកមើល ស្រាប់ឃើញឈ្មោះ សៀ ប៊ុនហៀង ត្រូវគេឃុំខ្លួននៅ ក្នុងផ្ទះតែម្នាក់ឯង ដោយឃើញដូចនោះប្រជាពលរដ្ឋ បានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកជួយរំដោះខ្លួន យុវជនរងគ្រោះចេញពីក្នុងផ្ទះ។

បន្ទាប់ពីទទួលបានដំណឹងថា មានគេឃុំមនុស្សនៅក្នុងផ្ទះ ដោយមិនដឹងមូលហេតុនោះ សមត្ថកិច្ចបានចុះ មកដល់ចំណុចកើតហេតុ និងបានទាក់ទងទៅ ឪពុកម្តាយជនរងគ្រោះ និងម្ចាស់ផ្ទះខាងលើនេះ មកនិយាយសួរ ហេតុផល និងបានរំដោះខ្លួនយុវជនរងគ្រោះខាងលើនេះ ចេញពីក្នុងផ្ទះយកមកប៉ុស្តិ៍នគរបាលដង្កោ ដើម្បីធ្វើការសាកសួររកមូលហេតុ ឲ្យបានច្បាស់។ ក្រោយពីរំដោះខ្លួនយុវជនរងគ្រោះហើយ ម្ចាស់ផ្ទះដែលត្រូវជា ឪពុក របស់ឈ្មោះ រាជ ជាអ្នកយកម៉ូតូជន រងគ្រោះខាងលើនេះ បានចេញមុខដោះស្រាយសំណង ថ្លៃម៉ូតូជូន ជនរងគ្រោះវិញ ព្រោះដោយគិតថា កូនប្រុសរបស់ខ្លួន ពិតជាធ្វើខុស ដែលយកម៉ូតូគេទៅហើយ មិនយកមក ប្រគល់ឲ្យម្ចាស់គេវិញ។

ទាក់ទិននិងហេតុការណ៍ខាងលើនេះ យុវជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដង្កោ ដើម្បីទាមទារ សំណងថ្លៃម៉ូតូ និងថ្លៃជំងឺចិត្ត ដែលយករូបគេទៅឃុំ ដោយមិនប្រាប់ពីមូលហេតុ ៕

ដោយ៖វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]