នៅតាមសាលានិមួយៗគេតែងតែ ថតរូបរួមគ្នានៅពេលដែល សិស្សបញ្ចប់ការសិក្សា ប៉ុន្តែជាអកុសលមាននារីម្នាក់មិនបានស្លៀកខោក្នុង បណ្តាលអោយផ្អើលសាលានៅពេល ដែលគេយករូបភាពមកដាក់តាំង ពីព្រោះនាងអង្គុយជួរមុខដូច្នេះគ្មានអ្វីមក បិទបាំងនោះទេ។
តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីនេះ មាននារីម្នាក់ដែលគេសុំមិនបញ្ចេញឈ្មោះ នៅឯវិទ្យាល័យ Lake Norman High School ភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិច បានថតរូបរួមជាមួយសិស្ស ឯទៀតដែលបានបញ្ចប់ការសិក្សាជាមួយគ្នា ប៉ុន្តែអ្វីដែលប្លែកនោះគឺនាងមិនបាន ស្លៀកខោក្នុងនោះទេ ដែលបានធ្វើអោយ នាយកសាលាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបថត។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា អាណាព្យាបាលរបស់នាង បានសំណូមពរអោយ ខាងសាលាជួយដក រូបថតនោះចេញ ប៉ុន្តែខាងសាលាកំពុងតែធ្វើការពិភាក្សា ពីព្រោះក្នុងរូបថតនោះមិនមែនមានតែរូបនាង ម្នាក់នោះទេ គឺមានសិស្សជាច្រើនទៀត។ ខាងសាលាប្រហែលជាត្រូវរៀបចំការ ថតរូបនៃការបញ្ចប់ការសិក្សាជាលើកទី ២ ដោយពិនិត្យអោយបានច្បាស់ជៀសវាង មានករណីដូចជាលើកទី ១ ទៀត។
ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]