ខេត្តឧត្តរមានជ័យ ៖ បុរសអ្នក​រត់​ម៉ូតូ​ឌុប​​​​ម្នាក់ឈ្មោះ ​សេង ​ជ្រ ហៅ​​ម៉ាប់​ ​អាយុ​២៤ឆ្នាំ ​​រស់នៅ​​ភូមិ​​​ជើង​​ភ្នំ ​​ឃុំ​ត្រពាំងប្រីយ៍ ​​ស្រុក​​​អន្លង់​វែង ​​បាន​រង​របួស​​​​ធ្ងន់​​​​ ​ដោយសារ​ត្រូវចោរ​​​កាប់​ប្លន់​​យក​ម៉ូតូ ហើយ​ត្រូវ​បាន​​​នាំ​យកទៅ​​​​សង្គ្រោះ​​​​នៅប្រទេស​​ថៃ​កាលពី​វេលាម៉ោង​​​​​ ​​៦​ល្ងាច​​​​​​​ថ្ងៃទី​​២១ ឧសភា​​​ ​កន្លង​​ទៅ​ ។​

ក្រុម​សាច់​ញាតិ​​​​បាន​​ឱ្យ​​ដឹងថា ​​ ​ជន​រងគ្រោះ​​ទើប​តែ​​​សន្សំ​ប្រាក់​​​​​ទិញបានម៉ូតូ​​​​​សេ​១២៥ ​​ស៊េរី​២០១២ ​​​​ពណ៌ខ្មៅ ​​មួយគ្រឿង​​ កាលពី​កន្លះខែ​មុន ហើយនៅពេល​​ទំនេរ​​​ពីការងារក៏​ទៅ​រត់​ម៉ូតូ​ឌុប​​ ។​ ​នៅ​វេលាម៉ោង​​៦ល្ងាច​​​​ថ្ងៃទី​២១​ ឧសភា ​មាន​បុរស​​​២នាក់​​បាន​មក​ហៅ​បុរសឈ្មោះ ​​សេង ជ្រ ​​​ឱ្យ​ឌុប​ពួក​គេ​ទៅភូមិ​​​​១០៥ ​ក្នុង​ឃុំ​​​ត្រពាំង​​​ប្រីយ៍ ​ស្រុក​​អន្លង់​វែង  ​លុះ​ពេល​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​​​​​​កន្លែង​​​​ស្ងាត់​​​​ ​​​ស្រាប់តែ​​ក្រុម​ជន​នោះ​បាន​​​​ធ្វើ​សកម្ម​ភាពប្លន់​​ដោយកាប់​៣​ពូថៅ​​ របួស​​​ធ្ងន់​សន្លប់​​​​ស្តូក​ស្តឹង​​ ហើយ​យក​ម៉ូតូ​ទៅបាត់ ។

ប្រភពដដែល​បន្តទៀតថា ក្រោយ​មក​មាន​អ្នក​​ភូមិ​​​​​ដើរ​មក​ជួប​ទើប​​មានការ​ភ្ញាក់​ផ្អើល​ហើយ​​​ លេច​ឮ​​ដល់​សាច់ញាតិ​​​​ក៏​មាន​ការ​សង្ស័យ​​​​នាំ​គ្នា​ទៅមើល​​​ឃើញ​​​ជន​ រងគ្រោះ​​​​សន្លប់​​នៅក្នុង​ថ្លុក​ឈាម​ ​​ក៏​​​នាំ​យក​​​មក​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​​បង្អែក​​​​ស្រុក​​​អន្លង់វែង​​​ រួច​នាំ​​​​បន្ត​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ឯប្រទេស​ថៃទៀត ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]