កណ្តាល ៖ ក្រុមជនសង្ស័យពីរនាក់ ធ្វើសកម្មភាពលួចម៉ូតូ យុវតីម្នាក់ជា សិស្សសាលា ជិះគេច ខ្លួនបានតែ១ ម៉ោង ត្រូវនគរបាលឃាត់ខ្លួន បានជាបន្ដបន្ទាប់ ហេតុការណ៍ឃាត់ ខ្លួនកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ស្ថិត នៅភូមិ ព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្ដ កណ្ដាល ។

លោក លន់ ចាន់ថា អធិការរង ទទួលផែន ព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យ មានគ្នាពីរ នាក់ជិះម៉ូតូមួយគ្រឿង ទី១-ឈ្មោះ លីម ស៊ីម៉ា ភេទប្រុស អាយុ ១៦ឆ្នាំមានមុខរបរ រត់តុនៅ ភោជនីយដ្ឋាន ស្ដុបពេទផន រស់នៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ខន សុខឃីម ភេទប្រុស អាយុ១៧ ឆ្នាំមានមុខរបរ ជាកសិករ រស់នៅភូមិលេខ២ ឃុំ ពោធិបាន ស្រុកស្អាង ខេត្ដកណ្ដាល មធ្យោ បាយ ធ្វើដំណើរជិះ ម៉ូតូមួយគ្រឿង ម៉ាកគុបមូល សេ៥០ ពណ៌ខៀវ គ្មានស្លាកលេខ ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ស៊ីញ មួយហៀក ភេទ ស្រី អាយុ១៧ឆ្នាំ មានមុខរបរជាសិស្ស រស់នៅភូមិ ឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌លឿងខ្ចី ពាក់ស្លាកលេខ 1W-6241 ។

លោក លន ចាន់ថា បានឱ្យដឹងទៀតថា មុន កើតហេតុជនរង គ្រោះមានបានជិះ ម៉ូតូចេញពី សាលានៅម៉ោង១១ព្រឹក លុះពេលដល់ខាងមុខផ្ទះ ស្រាប់តែចតម៉ូតូ ហើយពុំបានដក សោរនោះ ទេ បន្ដិចក្រោយមកជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក សេ៥០មូលឌុបគ្នា មកដល់ ស្រាប់តែទម្លាក់ គ្នាចោល ម្នាក់ឈ្មោះ ស៊ីម៉ា នៅក្បែរម៉ូតូជនរងគ្រោះនោះ លុះបន្ដិចជន សង្ស័យស៊ីម៉ាបានធ្វើសកម្មភាពលួច ម៉ូតូរបស់ជនរងគ្រោះ រួចហើយជិះឆ្លង ទូកដមក ត្រើយ ខាង លិចបាត់ ។ ចំណែកឯជនរងគ្រោះវិញ បន្ទាប់ពីចេញមករកម៉ូតូមិនឃើញក៏បាត់ទៅប្ដឹង នគរបាលមូលដ្ឋានឱ្យជួយអន្ដរាគមន៍ លុះរហូតដល់ ម៉ោងប្រមាណជា១២ ថ្ងៃត្រង់ទើបប្រទះ ឃើញជនសង្ស័យម្នាក់ឈ្មោះ ស៊ីម៉ា រួមទាំងវត្ថុតាងក៏ឃាត់ ខ្លួនតែម្ដងទៅ ។ បន្ទាប់ពីធ្វើការ សាកសួរទើប ឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជា បក្ខពួក ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវនគរបាល រៀបចំសំណុំរឿង បញ្ជូនមកស្នងការដ្ឋាន ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]