ជាធម្មតា Facebook គឺជាប្រព័ន្ធលេងកំសាន្ដ របស់មនុស្សគ្រប់គ្នាមិនថា នៅក្នុងតំបន់អាស៊ី ឬអឺរ៉ុបនោះទេ។ ម្យ៉ាងវិញទៀត Facebook នេះអនុញ្ញាតឲ្យមនុស្សគ្រប់វ័យមិនថា ចាស់ឬក្មេងនោះទេអាចលេង កំសាន្ដបាន ដូចនេះអ្វីដែលគេបានធ្វើនៅក្នុង Facebook នោះនឹងចែករំលែកទៅមនុស្សទាំងអស់នោះ ក៏ដូចជាមិត្ដភិក្ដចាស់ ថ្មីនិងបងប្អូន។ ​ អ្នកដែលបានលេង Facebook តែងតែបញ្ចូលរូបភាព និងការសរសេរសារខ្លីៗផេ្សងៗទៀត ដែលចង់បង្ហាញរូបភាពទាំងនោះទៅ កាន់មិត្ដភិក្ដរបស់ខ្លួន។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ មាននារីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Rara Bone ដែលបានបង្ហោះរូបភាព ស្រាត ពាក់កណ្ដាលខ្លួនដាក់នៅលើ Profile របស់នាង។ តែសម្រាប់បច្ចុប្បន្ននេះ  Facebook របស់នាងត្រូវបានបិទចោល។ ទោះបីជាយ៉ាងណា  Facebook គ្រាន់តែជាប្រព័ន្ធលេងកំសាន្ដតែប៉ុណ្ណោះ ហើយក៏អាចធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ បានឃើញ និងលឺ។ ដូចនេះគួរតែមានការប្រយ័ត្នប្រយែងមុននឹងធ្វើអ្វីមួយ នៅក្នុងប្រព័ន្ធលេងកំសាន្ដនេះ៕

Prepared by : Ma, Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]