កាលពីពេលថ្មីនេះ នៅប្រទេសចិន គេបានបង្កើតច្បាប់ថ្មីៗ នឹងប្លែកៗដូចជាកាលពីប៉ុន្មានថ្ងៃមុន ខ្មែរឡូតបានចុះផ្សាយ នូវព័ត៌មានមួយអំពី ការលក់កាំបិតនៅប្រទេសចិន ដែលមានចំនងជើងថា "សូម្បីតែទិញកាំបិតក៏ត្រូវការ អត្តសញ្ញាណប័ណ្ណដែរ ?"

ឥឡូវនេះក៏ស្រាប់តែនូវច្បាប់ថ្មី ដ៏ចំលែកមិនដែលមាននៅលើ ពិភពលោកមួយទៀតគឺ ច្បាប់ថ្មីនេះបានតំរូវអោយ កន្លែងកំសាន្ត ភោជនីយដ្ឋាន ក៏ដូចជា បន្ទប់ទឹក ទាំងអស់មិនត្រូវមានសត្វរុយ ចំនួនលើសពី ២ ក្បាលនោះទេ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ច្បាប់នេះនឹងត្រូវបានធ្វើការ ផាកពិន័យចំពោះបុគ្គលណា ដែលមិនគោរពតាម ចាប់ពី ខែមិថុនា នេះតទៅ ហើយចំពោះតំលៃនៃការផាកពិន័យ ប្រភពព័ត៌មានមិនបានបញ្ជាក់នោះទេ។ ទោះជាយ៉ាងណាក៏ ដោយក៏ព័ត៌មាននេះបាន ចែកចាយយ៉ាងរហ័ស ដល់ប្រជាជន ក៏ដូចជាអ្នកលេងអិនធើណិត ប៉ុន្តែមិនមានប្រត្តិកម្មណាមួយ បានតបទៅដល់ច្បាប់ថ្មីនោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]