ទុក្ខខ្ញុំប៉ុនភ្នំម៉ែគោះគ្រុំលេង ដែលជាបទចម្រៀងថ្មី នៅក្នុងផលិតកម្មថោន ពិតជាមានទស្សនិកជាច្រើន ចាប់អារម្មណ៍ជាក្រៃលែង។

សម្រាប់បទនេះផ្ទាល់ គឺច្រៀងដោយលោក សុគន្ធ ថេរ៉ាយុ និងបទនេះក៏ឃើញមានការ ចែកចាយនៅក្នុងប្រភពអ៊ិនធើណេត ជាសន្ធឹកសន្ធាប់ផងដែរ ស្របពេលដែល តារាចម្រៀងជាច្រើនរូប ដែលជ្រកកោនក្នុងផលិតកម្មតែមួយនេះ ក៏មានចេញបទដូចគ្នា ដែលមានដូចជា៖

ឈឺត្រង់ពកណាស់ ជាបទថ្មី ចង្វាក់ថ្មី របស់ផលិតកម្មថោន ហើយបទនេះដែរ ត្រូវបានរួមគ្នាច្រៀង ដោយ តារាចម្រៀងប្រុស លោក ករុណាពេជ្រ និង តារាកំប្លែងស្រី នាងខ្ញុង ទុកសំរាប់អបអរសាទរ នូវពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខនេះ។ 


ពូកអូនប៉ុណ្ណា របស់សុគន្ធថេរ៉ាយុ សំរាប់បុណ្យចូលឆ្នាំថ្មីនេះ ដែលធ្វើអោយអ្នកស្ដាប់ ប្លែកទៅតាម ទំនុកថ្មី និង អត្ថន័យថ្មីនេះទៀតផង។



ដួលគងចំប៉ាន់ ពីសុគន្ធ និសា នៅតែទទួលការគាំទ្រ បើទោះរងការរិះគន់ ដែលជាចង្វាក់ កន្ទ្រឹមសម្រាប់ រាំលេងចូលឆ្នាំ ត្រូវបានអ្នកនិពន្ធ និពន្ធឡើងក្នុងគោលបំណង បង្កើនអត្ថន័យ អោយសប្បាយរីករាយ បែបកំប្លែង ដែលបកស្រាយ ឡើងដោយសម្លេងដ៏ផ្អែម លាយឡំនឹងភាព ក្រម៉ិចក្រម៉ើម របស់កញ្ញា សុគន្ធ និសា ជាមួយនឹង អ្នកនាងខ្ញុង ដែលអត្ថន័យ ស្តាប់ទៅពិតជា កំប្លែង។ 


ចង់ដឹងពីបទចម្រៀង ទុក្ខខ្ញុំប៉ុនភ្នំម៉ែគោះគ្រុំលេង បែបណា សូមទស្សនាទាំងអស់គ្នា៖

 

ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា