ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា បានបើកបុក ម៉ូតូធំ មួយគ្រឿង ពីក្រោយពេញទំហឹង ដែលបណ្តាល ឲ្យបុរសម្នាក់ជនជាតិ អូស្រ្តាលីនិង ជាម្ចាស់ម៉ូតូ ត្រូវ រងរបួសធ្ងន់ធ្ងរ ចំណែករថយន្ត បានបើកគេច បាត់ ដោយសុវត្ថិភាព ហេតុ ការណ៍នេះ បានកើត ឡើង កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ នៅចំណុចមុខ ផ្ទះលេខ ៥០០B តាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីមន្រ្តីនគរបាលចរាចរណ៍ ខណ្ឌចំការមន ដែលបានចុះទៅដល់ ចំណុច កើត ហេតុនោះបានឲ្យដឹងថា បុរសដែលរងគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ រ៉ូ ឌី ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជាជនជាតិអូស្រ្តាលី មុខរបរជានាយកអង្គការ កុមារកំព្រា បានជិះធំមួយ គ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាក លេខកណ្តាល 1D-6641 ។ ចំណែករថយន្តបង្កហេតុម៉ាកកូរ៉ូឡា ពណ៌ ខ្មៅ មិនស្គាល់ស្លាក បានបើករត់គេច ខ្លួនក្រោយពេលបុក ជនរងគ្រោះឲ្យរបួសរួចមក។ សាក្សីដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានបន្តមុន ពេលកើតហេតុ គេបានឃើញជនរង គ្រោះជិះម៉ូតូធំមួយគ្រឿងម្នាក់ឯង ដោយបើកក្នុងទិសដៅពីត្បូងទៅជើង តាម បណ្តោយផ្លូវ២៧១ និង ជិះក្នុងល្បឿនយ៉ាងលឿន ហើយលើទ្រូង ផ្លូវទៀតផង ។ ខណៈនោះស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡាមិនស្គាល់ស្លាកលេខ បានបោះពួយយ៉ាងលឿន ពីក្រោយម៉ូតូជនរងគ្រោះ លុះមកដល់ ចំណុចកើតហេតុ ដោយបុរសជាជនជាតិអូស្រ្តាលី បើកម៉ូតូមិនប្រកាន់ស្តាំ និងជៀសឲ្យ រថយន្ត ទៅមុននោះក៏ស្រាប់ តែរថយន្តបង្ក ហេតុបុកពីក្រោយជនរងគ្រោះពេញទំហឹង និងបន្តអូសម៉ូតូ ជនរងគ្រោះ ជាង៣០ម៉ែត្រ ពីចំណុចកើត ហេតុ ទើបម៉ូតូខ្ទាតចេញពីរថយន្ត ក៏ធ្វើឲ្យងាយ និង បើករត់គេចខ្លួនបាត់ ដោយសុវត្តិភាពតែម្តងទៅ។តែចំណែក បុរសជាម្ចាស់ម៉ូតូបានហោះផ្លោង បោកក្បាល ផ្ទុក ទៅកញ្ជាក់រថយន្តនិងធ្លាក់បោក លើរងរបួសយ៉ាងដំណំ ហើយ ម៉ូតូវិញ នោះត្រូវរង ការ ខូចខាតអស់មួយផ្នែកធំ។

បន្ទាប់ពីកើតហេតុនោះគេបានឃើញ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុ ហើយបានហៅ រថយន្តសាមុយមកដឹកជនរង គ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានធ្វើការវាស់វែងអូសយក ម៉ូតូបង្កហេតុទៅរក្សាទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីទំនាក់ទំនងទៅភាគីខាងជនរងគ្រោះឲ្យមក ធ្វើលិខិតទទួលយកទៅវិញ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]