ខេត្តឧត្តរមានជ័យ ៖ ​​ព្រះសង្ឃ​​មួយរូប​​ឈ្មោះ​សាំង ចក់ អាយុ​​៣៩​ឆ្នាំ ​គង់​នៅ​​វត្ត​​ជ្រឹង​ស្ថិត​ក្នុងសង្កាត់​កូន​ត្រៀល ក្រុង​សំរោង ​ត្រូវ​​នគរបាល​​ក្រុង​សំរោង​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​តុលា​ការ​ខេត្ត កាលពី​ថ្ងៃទី ២០ មករា ២០១២ ​កន្លង​ទៅ​ ពី​បទ​រំលោភ​ក្មេង​ស្រី​៤​នាក់​ មាន​អាយុ​ពី​៨​ដល់​១១​ឆ្នាំ​​ក្នុង​នោះ បាន​សម្រេច​២​នាក់ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​​ហ.យ ​អាយុ​១១​ឆ្នាំ ​និង​ឈ្មោះ​ស.ស.ណ ​អាយុ​​៩​ឆ្នាំ ​​បាន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​សមត្ថ​កិច្ច​ថា មុន​ពេល​កើត​ហេតុ​​​​ពួក​គេ​ទាំង​ពីរ​នាក់​បាន​បបួល​​គ្នា​ដើរ​​លេង​នៅ​ក្នុង​វត្ត​ជ្រឹង កាលពី​​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃទី​​១ មករា ២០១២ ​កន្លង​​ទៅ ស្រាប់តែ​​មាន​ព្រះ​សង្ឃ​​មួយ​រូប​បាន​និយាយ​ជួល​​ឱ្យ​ពួក​នាង​​ជម្រះ​​ស្មៅ​នៅ​ក្នុង​វត្ត​​​ ថាចាំ​ឱ្យ​លុយ។ បន្ទាប់​ម​ក​​ខ្លួន​​និង​មិត្ត​ភក្តិ​​បាន​ជម្រះ​ស្មៅ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ ជម្រះ​​ស្មៅ​រួច​ព្រះ​សង្ឃ​​រូប​នោះ​​បាន​ឱ្យ​ដើរ​ទៅ​យ​ក​លុយ​​​នៅព្រៃខាង​ក្រោយ​​​វត្ត​ចម្ងាយ​ប្រហែល​​៥០​ម៉ែត្រ​។ ពេល​ទៅ​ដល់​ព្រៃ ស្រាប់​តែ​​ព្រះ​សង្ឃ​​រូប​នោះ​​ឱ្យ​ក្មេង​ស្រី​​ ហ.យ ​ចូល​ទៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង​ដោយ​ទុក​ឈ្មោះ​​ ស.ស.ណ ​អង្គុយ​ចាំ​នៅខាង​ក្រៅ​។ ពេល​ចូល​ដល់​ក្នុង​ព្រៃ​ព្រះសង្ឃ​រូប​នោះ​បាន​យក​ការុង​ក្រាល​ហើយ​​សម្រាត​​ខោ​ដោយ​​និយាយ​គំរាម​ថា ​​បើ​ស្រែក​នឹង​​សម្លាប់​ចោល​ ។ កុមារី​រង​គ្រោះ​មិន​ហ៊ាន​ស្រែក​​ទេ សុខ​ចិត្ត​ស៊ូទ្រាំ​​ឱ្យ​ព្រះ​សង្ឃ​​រំលោភ​រហូត​បាន​សម្រេច​ចំនួន​១​ដងឱ្យ​​លុយ​១​មឺុន​រៀល ​បន្ទាប់​មក​ហៅ​ឈ្មោះ ស.ស.ណ ​ដើរ​ចូល​ទៅ​ម្តង​ព្រះសង្ឃ ​រូបនោះ​រំលោភ​បានសម្រេច​ម្តង​ទៀត។  ​ក្មេង​ស្រី​បាន​បន្ត​​ទៀតថា លុះ​នៅថ្ងៃទី​៤ ​មករា ​បាន​នាំគ្នា​​ដើរ​ទៅ​លេង​វត្ត​ទៀត​ ម្តង​នេះ​បន្ថែម​២​នាក់​ទៀត​​ទាំង​អស់​៤​នាក់ គឺ​កុមារី​២​នាក់​ខាង​លើ និង​​ រ.រ អាយុ​៩​ឆ្នាំ , ទ.រ អាយុ​៨​​ឆ្នាំ ​ពេល​ទៅដល់​វត្ត​​ព្រះសង្ឃ​រូប​នោះ បាន​ជួល​ជម្រះ​​ស្មៅ​ទៀត​ហើយ​ឱ្យ​ទៅ​ព្រៃ​ដូចមុនក៏​បាន​រំលោភ​កុមារី​ ហ.យ បាន​២​​ដង និង​ ស.ស.ណ បាន​ម្តង។ ឯ​ក្មេងស្រី ២​នាក់​ទៀត​គ្រាន់​តែ​លេង​​ប្រដាប់​ភេទ​រួច​ក៏​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះវិញ ។ នៅ​ពេល​​បែក​ការណ៍​​អាណាព្យា​បាល​​ក្មេងស្រី​ទាំង​បួន​នាក់​​បាន​ប្តឹង​សមត្ថ​កិច្ច​រហូតឈាន​ដល់​​ការ​ឃាត់​ខ្លួន​សង្ឃ​កំហូច​រូប​នេះ ។

យោង​តាម​​ចម្លើយ​សារ​ភាព​​របស់​ជន​ជាប់​ចោទ​និង​យោង​តាម​ពាក្យ​បណ្តឹង​​របស់​អាណា​ព្យា​បាល​​ក្មេងស្រី​​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​​ជនសង្ស័យ​​​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​​ផ្តន្ទាទោស​​ទៅតាម​ផ្លូវ​ច្បាប់ ៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]