មានមនុស្សភាគច្រើនតែងតែយល់ឃើញថា មានប្រាក់គឺមានអ្វីៗទាំងអស់ ហើយក៏មានអ្នកខ្លះទៀតយល់ថា ទោះជាមានប្រាក់ក៏មិនអាចទិញ សេចក្តីសុខ និង ស្នេហា បានដែរ ប៉ុន្តែមានមហាសេដ្ឋីម្នាក់បាន ចំនាយប្រាក់ដល់ទៅជាង ៨ សែនដុល្លាក្នុងការជ្រើសរើស ប្រពន្ធតើរឿងនេះវាយ៉ាងម៉េចវិញ ?

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ មានមហាសេដ្ឋីម្នាក់នៅប្រទេសចិន បានប្រកាសជ្រើសរើស ប្រពន្ធ ហើយបើសិនជាមានអ្នកស្ម័គ្រចិត្ត ជួយរកអោយគាត់នឹងមានប្រាក់រង្វាន់ ចំនួន ៥០ ០០០ យ៉ាន់ ដែលមានតំលៃប្រហែល ៨ ០០០ ដុល្លាអាមេរិច។ គួរបញ្ជាក់ផងដែរថា នារីដែលមកដាក់ពាក្យ ធ្វើជាប្រពន្ធរបស់មហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖

- អាយុចាប់ពី​ ២០ ទៅ ២៦ ឆ្នាំ

- កំពស់ចាប់ពី ១,៦២ ម៉ ទៅ ១,៧០ ម៉

- ទំងន់ធ្ងន់បំផុត ៥០ គីឡូក្រាម

- កំរិតវប្បធម៌ រៀនចប់មហាវិទ្យាល័យ

- ស្ថានភាពគ្រួសារ សមរម្យ

- រាងស្អាត អាចទទួលយកបាន

- នៅក្រមុំ

មហាសេដ្ឋីរូបនោះមិនបានបញ្ជាក់ឈ្មោះនិង មុខមាត់របស់គាត់នោះទេ គាត់គ្រាន់តែបានបញ្ជាក់ថា គាត់មានអាយុ មិនទាន់ ៥០ នៅឡើយទេ ធ្លាប់លែងលះម្តង ហើយគាត់ចូលចិត្តលេងវាយកូនហ្គោល ហើយកាយស​ម្បទារបស់ គាត់នៅរឹងមាំ សុខភាពក៏នៅល្អដែរ។ ចំពោះនារីដែលគាត់នឹង ជ្រើសរើសធ្វើប្រពន្ធគាត់នឹងមាន រង្វាន់ចំនួន ៥ លានយាន់ ដែលមានតំលៃស្មើរនឹង ៨ សែនដុល្លាអាមេរិច។

នារីជាច្រើនកំពុងតែបំពេញពាក្យ

សកម្មភាពពេលធ្វើការសម្ភាសន៍

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]