ខេត្ត​ពោធិ៍​សាត់​ ៖ លោក​តាគឹម ​សូត្រ ដែល​​មានអាយុ​១០៣​ឆ្នាំ​នៅភូមិកោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ដែល​សព្វ​ថ្ងៃ​​លោក​តា​រស់​នៅ​យ៉ាងលំបាក​​វេទ​នា​ជា​មួយ​ប្រពន្ធ​​ទី៥ របស់​គាត់​ឈ្មោះ​​គង់​ សឿម ​អាយុ​៧៦​ឆ្នាំ ​ដែល​ពិការ​ដោយ​សារ​ជំងឺ​​សរសៃ​ទាញ​​ដេក​នៅ​នឹង​កន្ទេល​​ក្នុង​ខ្ទម​​ឫស្សី ​រនាប​ឫស្សី ​ជញ្ជាំង​​ និង​ដំបូល​​ប្រក់​​ស្លឹក​ត្នោតលិច​ធ្លុះ​ធ្លាយ​ ផ្ញើ​ខ្លួន​លើ​ដី​អ្នកដទៃ ​​និង​រស់​ដោយ​សារ​បាន​អ្នក​ជិត​ខាង​ផ្តល់​បាយ​សម្ល​ឱ្យ​​ ។

​លោក​តា​បាន​រៀប​រាប់​​ប្រាប់​កោះ​សន្តិ​ភាព​ថា ​មក​ដល់​ពេល​នេះ​​លោក​តា​មិន​ដែល​មាន​ជំងឺ​​អ្វី​ធ្ងន់​ធ្ងរ​ក្រៅ​​ពី​ ផ្តាសាយ ​គ្រុន​​ក្តៅ​​ ក្អក​ ឬរាក​រូស​​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​​ក៏​មិន​​​សូវ​ប្រើ​ថ្នាំ​ពេទ្យ​ដែរ ។ ​តាំងពី​ដើម​មក​​គាត់​តែង​យក​ផ្លែ​សំរោង ឫស​ស្បូវ​ភ្លាំង ​និងល្មៀត​​អង្កោល​ក្បាល​​ខ្ពស់​ ​ដាំ​ទឹក​​​ផឹក​រាល់​​ថ្ងៃ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]