កាលពីយូរណាស់មកហើយយើងបានដឹងព័ត៌មាន មួយបានដែលមានបុរសម្នាក់បានស្លាប់នៅហាងអិនធើណិត កាហ្វេបបន្ទាប់ពី បានអង្គុយលេងហ្គេមអនឡាញអស់រយៈពេល ៤៨ ម៉ោងដោយមិនបានឈប់សំរាកសោះ នៅឯប្រទេសចិន។

ឥឡូវនេះមានព័ត៌មានថ្មីមួយទៀត បានអោយដឹងថា កាលពីពេលថ្មីនេះ មានបុរសម្នាក់ឈ្មោះ Russell Shirley អាយុ ៣២ ឆ្នាំ បានអង្គុយ លេងហ្គេមជាលក្ខណៈអនឡាញមួយដែល មានឈ្មោះថា Diablo III រយៈពេល ៧២ ម៉ោងដោយមិនបានសម្រាក ឬក៏ដើរចេញទៅណាសោះ នៅឯទីក្រុង New York ប្រទេស អាមេរិច។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ពួកគេបានដឹងដោយសារ តែរូបគេបានទុកតួអង្គរបស់គេចោល ហើយនៅពេលដែលមិត្តក្នុងហ្គេមរបស់គេ ធ្វើការ Chat មកមិនឃើញគេតបទៅវិញ ហើយទូរស័ព្ទក៏តេមិនលើក ទើបមានការសង្ស័យ ហើយបានទៅផ្ទះរបស់ Russell ទើបដឹងថា រូបគេបានគាំងបេះដូងស្លាប់បាត់បង់ជីវិតទៅហើយ។ គួរបញ្ជាក់ផងដែរថា Diablo III បានធ្វើអោយយុវវ័យមួយចំនួន ឈ្លក់វង្វេងយ៉ាងខ្លាំងរហូតដល់ដាច់បាយដាច់ទឹក ហើយនេះក៏ជាគំរូទៅដល់អ្នកញៀនវិស័យហ្គេម ដោយមិនបានគិតពីសុខភាពខ្លួនឯងផងដែរ សូមកុំអោយហ្គេមដឹកមុខ ដល់ថ្នាក់ស្លាប់ខ្លួនអត់ប្រយោជន៍បែបនេះ អោយសោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]