បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ តាមបណ្តឹងរបស់ម្តាយ កូនសិស្សរងគ្រោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាសសិស្សខ្លួនឯងក្នុងថ្នាក់ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នៅពេលហៅមកសាកសួរ ក្នុងអធិការស្រុក រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត។

មន្រ្តីនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ រស់ រីឆាតភេទប្រុស អាយុ៤០ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា សិរីមានជ័យ ស្រុកសំពៅលូន មានទីលំនៅភូមិឈើទាល ឃុំសិរីមាជ័យ ស្រុកសំពៅលូន។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ របស់គ្រូខាងលើ។

ប្រភពបានបន្តថា បើតាមសាក្សីជាច្រើននាក់ បានមកបំភ្លឺប្រាប់សមត្ថកិច្ចថា ពួកកូនៗរបស់គាត់មានសភាពដូចគ្នាដែរ។ មុនពេលកើតហេតុចុងក្រោយ នៅថ្ងៃទី២២ ខែឧសភា ម្តាយក្មេងស្រីរងគ្រោះ បានឃើញទឹកមុខកូនស្រីគាត់ ស្រងូតស្រងាត់ ខុសធម្មតា ក៏បានសួរទៅកូនថា កូនឯងមានរឿងអី..? កូនបានឆ្លើយថា លោកគ្រូកូន បានចាប់ឱបថើប និងយកដៃលូកលេងប្រដាប់ភេទនាង។ ម្តាយឮដូច្នេះក៏មានចិត្តខឹងជាខ្លាំង ហើយក៏បានទៅប្តឹង សមត្ថកិច្ចនគរបាលស្រុក នៅថ្ងៃទី២៤ ខែឧសភា ទៅ ។

ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងហើយ កម្លាំងបានចុះទៅធ្វើកានាំខ្លួនយកមកអធិការស្រុក ដើម្បីសាកសួរ។

ជនសង្ស័យមិនព្រមសារភាពថា ខ្លួនបានធ្វើអំពើនេះ ដាក់កូនសិស្សរបស់ខ្លួនឡើយ។

សូមបញ្ជាក់ថា គ្រូបង្រៀនរូបនេះ ធ្លាប់ញៀនថ្នាំជាច្រើនឆ្នាំមកហើយ បានជានៅប្រព្រឹត្តអំពើ ថោកទាបបែបនេះ។

ទោះជាជនសង្ស័យ មិនព្រមសារភាព យ៉ាងណាក៏ដោយតែ មានសាក្សីជាច្រើននាក់ ដែលជាម្តាយសិស្សផ្សេងទៀត បានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនៗរបស់ពួកគាត់ ក៏ធ្លាប់ធ្វើអញ្ចឹងដែរ តែខ្លះមិនហ៊ាននិយាយ និងមិនបានប្តឹងសមត្ថកិច្ច នៅពេលនោះទេ ទើបតែបែកការចុងក្រោយនេះ ក៏នាំគ្នាផ្អើលរឿងនេះតែម្តង ៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]