កាលពីពេលថ្មីៗនេះ នារីវ័យជំទង់ម្នាក់ដែលមាន ទំងន់ ៤០០គីឡូក្រាម ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការជួយពីសំណាក់ អ្នកសាងសង់ និងសមាជិកនៃគ្រូពេទ្យដែលមក ជាមួយឡានសង្គ្រោះបន្ទាន់នោះផងដែរ។ Georgia Davis មានអាយុ ១៩ឆ្នាំ ត្រូវការជំនួយពីគ្រូពេទ្យភ្លាមៗ ដើម្បីព្យាបាលនាង ប៉ុន្ដែ ត្រូវបានចំណាយមនុស្ស៣០នាក់ និងរយៈពេលប្រហែលជា៨ម៉ោងទើប អាចលើកនាងចូលក្នុង ឡានពេទ្យបាន។ ផ្លូវនៅខាងក្រៅផ្ទះរបស់ នាងត្រូវបានបិទ និងជញ្ចាំងផ្ទះរបស់នាងត្រូវបាន គេវាយចេញ ដើម្បីយកនាងចេញពីផ្ទះជាន់ទី១បាន។ លក្ខខណ្ឌនៃជំងឺរបស់នាង មិនទាន់បានដឹងច្បាស់នៅឡើយទេ ប៉ុន្ដែគេអាចដឹងច្បាស់ថា នាងអាចទទួលរងការឈឺចាប់ បន្ទាប់ពីទំងន់នាងឡើងដល់ ៤០០គីឡូក្រាម៕

Prepared by: Ma, Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]