អាគារ Ren គឺជាការច្នៃប្រឌិតដែលមាន ការចាប់អារម្មណ៍ជាខ្លាំង ពី PLOT ។ ពួកយើងធ្លាប់ដឹងមកហើយ តួអក្សររបស់ភាសាចិន  គឺ “人” ដែលនេះដូចជារូបភាព នៃមនុស្សដើរ។ អាគារនេះ គឺគេធ្វើឡើងមានដូចជា សណ្ឋាគារ កន្លែងលេងកីឡា និងសាលប្រជុំសម្រាប់ World Expo 2010 នៅសៀងហៃ។ អាគារនេះបូកបញ្ចូល អាគារ២ចូលតែមួយ។ អាគារមួយ គឺមានការបូកផ្សំពីទឹក សម្រាប់ការធ្វើសកម្មភាពផ្សេង ដែលទាក់ទងនឹងរាងកាយ និងមានកន្លែងសម្រាប់លេងកីឡា និងជាមជ្ឈមណ្ឌលវប្បធម៌ទឹក។ សម្រាប់អគារទី ២ គឺជាដីធម្មតា សម្រាប់ការលេងល្បែង កំសាន្ដផ្សេងៗ និងមានសាលប្រជុំថែមទៀតផង។ អាគារ២នេះបូកបញ្ចូលគ្នា មាន ១០០០បន្ទប់សម្រាប់សណ្ឋាគារ និងមានអាគារសម្រាប់រស់នៅ។ អាគារនេះក្លាយជា និមិត្ដសញ្ញានៃប្រជាជនចិន និងចាត់ទុកជា សញ្ញារបស់ World Expo នៅក្នុងប្រទេសចិន៕ 

Prepared by: Ma, Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]