ភ្នំពេញ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យមានការ ភ្ញាក់ផ្អើលទៅ ដល់ប្រជាពលរដ្ឋ រស់នៅ ភូមិថ្មី សង្កាត់តាខ្មៅ ដោយសាររថយន្តប្រភេទហ៊ីយ៉ានដាយ បានធ្វើដំណើរតាមផ្លូវ ទៅបុកម៉ូតូដែលធ្វើដំណើរ បញ្ជ្រាសទិសគ្នា ហើយមានម៉ូតូមួយគ្រឿងទៀត មកជ្រុល បុកម៉ូតូដែលកំពុងរងគ្រោះថ្នាក់។

ករណីនេះ បានកើតឡើងកាលពីម៉ោង ២០និង៣០ នាទីថ្ងៃទី ២៩ខែ មិនា ឆ្នាំ ២០១៤ ចំណុចផ្លូវ លេខ ២១ ជិតហាងនំបុ័ងហេងចេង ភូមិថ្មី សង្កាត់តាខ្មៅ រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ទឹកបិ៑ចពាក់ស្លាកលេខ កណ្តាល ២A០៨៨៧ បើកបរដោយឈ្មោះ កែវ វាសនា ភេទប្រុសអាយុ១៩ស្នាក់នៅ សង្កាត់បឹងសាឡាងខណ្ឌ ទួលគោក (មិនបានរងរបួសទេ) ហើយបើកបរ ក្នុងទិសដៅពីជើងមកត្បូង (បត់ឆ្វេង)បានបុកជាមួយម៉ូតូ សេ១២៥ពណ៍ខ្មៅ គ្មានស្លាកលេខ អ្នកបើក ឈ្មោះឈន ឈាង ភេទ ប្រុសអាយុ ២៧ រស់នៅ ភូមិត្រពាំងទ្រា ឃុំស្អាង ភ្នំស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបងប្អូន ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ដោយខ្លួនឯង (រងរបួស ស្រាល) បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ។

បន្ទាប់ពីកើតហេតុបានបន្តិចក៏មាន ម៉ូតូ១គ្រឿងទៀត សេ១២៥ ពណ៌ខ្មៅបើកមកពីត្បូងបុកម៉ូតូ សេ១២៥ ដែល ឈប់ស្ងៀម តែមិនបណ្តាលឲ្យ រងរបួសទេ ហើយក៍ទៅផ្ទះរៀងៗខ្លួន៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា