ខេត្ត​បាត់​ដំបង ៖ ​លោក​គ្រូ​បង្រៀន​​វ័យ​៤០​ប្លាយ​ឆ្នាំម្នាក់​ ត្រូវ​បាន​អតីត​សង្សារ​កំណាន់​ចិត្ត​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​ ក្រោយ​ពី​បុរស​នេះ​ប្រើ​គំនិត​ទុច្ច​រិត​បង្ហោះ​រូប​អាក្រាត​របស់​នាង​ឱ្យ​​ គេ​ឃើញ​ជា​សាធារណៈ​នៅ​​ក្នុង​ប្រព័ន្ធ​​​​ហ្វេសប៊ុក ។ បុរស​ម្នាក់​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​​​ឃាត់​ខ្លួន​កាល​ពី​​រសៀល​​ថ្ងៃទី ​​២៤ ឧសភា ​ក្នុងគ្រា​ដែល​ជន​នេះ​​ទៅ​​បង្រៀន​កូន​សិស្ស​នៅក្នុងឃុំធិប​តី ស្រុក​គាស់​ក្រឡ គឺ​ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពីសាមី​ខ្លួន​ជន​រង​គ្រោះ​ ។

មន្ត្រី​នគរបាល​ជំនាញ​បាន​និយាយថា ជន​ត្រូវ​​ចោរ​ឈ្មោះ​សោម វឌ្ឍនៈ ​អាយុ​៤៦​ឆ្នាំ ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​មួយ... ​តែ រស់​នៅ​ក្នុងភូមិ​​សូភី​១ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]