រាជធានីភ្នំពេញ​ ៖ យុវជន​​​រូប​សង្ហា​​​​ម្នាក់​ដែល​​ត្រូវ​​បាន​​ជ្រើស​រើស​ជា​ហ្វ្រេសស៊ីប៊យ​ ​​លេខ៤ ប្រចាំ​​ស្ថានីយ​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ៣ បាន​ជិះ​ម៉ូតូ​​មក​ឈប់​​លើ​ស្ពាន​​ជ្រោយ​ចង្វា​ហើយ​​លោត​ទឹក​សម្លាប់​ខ្លួន​ ​ ។​ ហេតុការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​​​ម៉ោង​៣​ និង​២០​នាទី​​​រសៀល​​ថ្ងៃទី​២៤​ ខែ​​​​ឧសភា ។ ​

នេះជា​​ជន​ទី២​ ដែលបាន​​ធ្វើ​ដំណើរ​​​មក​​លោតទឹក​​​​ពីលើ​ស្ពាន​​​ជ្រោយ​​ចង្វា​នៅ​​ថ្ងៃទី​ ២៤​ ឧសភា ​ដែល​​កាលពី​​​វេលាម៉ោង​​​១១​និង​១០​នាទី​​ព្រឹក​ ស្ត្រី​ម្នាក់​ក៏​បាន​ធ្វើ​​​ដំណើរ​​មក​​លោតទឹក​​ដែរ​ តែត្រូវ​ប៉ូលិស​ឃាត់​ទាន់ ។

​​យុវជនម្នាក់​នេះ​ឈ្មោះ​​សុខ វីរៈ អាយុ​​១៨ឆ្នាំ ​​ជាសិស្ស​ថ្នាក់ទី​១២ នៃ​វិទ្យា​ស្ថាន​​​ប៊ែលធី​ ​មាន​ទីលំនៅ​​ក្រោយ​វិទ្យា​ល័យ​​ជា ស៊ីម​សាមគ្គី សង្កាត់​​​បឹង​សាឡាង ​ខណ្ឌ​ទួលគោក ហើយ​ក៏​​ជា​​​​ហ្វ្រេស​ស៊ី​ប៊យ​​ជាប់​ចំណាត់​ថ្នាក់​​​លេខ៤ សម្រាប់​​​​ឆ្នាំ​នេះ​​​ផងដែរ ។ ​ទាក់ទិននឹង​​ការ​លោតទឹក​​​សម្លាប់​ខ្លួន​​​នេះ ​​ត្រូវ​ក្រុមគ្រួសារ​​អះអាង​ថា បណ្តាល​មកពី​​សង្សារ​​សុំបែក​​ផ្លូវគ្នា ហើយ​ក៏​ជិះ​ម៉ូតូ​​មក​​ឈប់​​លើ​ស្ពាន​​​លោតទឹក​​​សម្លាប់​ខ្លួន​តែម្តង។

​​តាម​ព័ត៌​មាន​​ឱ្យ​ដឹងថា នៅមុន​ពេល​​កើត​ហេតុ យុវជន​​រូបនេះ​​បានជិះ​ម៉ូតូ​ម៉ាក​​អាយខន​ ពណ៌​​ទឹកក្រូច​​លាយ​ខ្មៅ ​មួយ​គ្រឿង ​ពីទិស​ខាង​លិចទៅ​​​ខាង​កើតឡើងទៅ​​​ឈប់​​លើ​ស្ពាន​​ជ្រោយ​​ចង្វា​ ហើយ​ក៏​លោត​សម្លាប់​ខ្លួន​ និង​​​លិច​​បាត់​​ទៅក្នុង​​​ទឹក ។  ​​នៅ​​ខណៈ​​ពេល​​ដែល​​លោត​នោះ​​​ ​មាន​បងប្អូន​ជីដូនមួយ​​​​ជិះ​ម៉ូតូ​​​តាម​មក​​​ភ្លាមៗ​​​ដែរ តែឃាត់​​​រូបគេ​មិនទាន់​ ។ តាម​ស្ត្រី​​​ជាម្តាយ​ឱ្យ​ដឹង​​​ថា នៅ​​មុននេះ​​បន្តិច​​​កូន​​ប្រុសគាត់​​​បាន​សុំ​​​ប្រាក់​១០​​​ដុល្លារ​ ​​ ហើយ​ក៏ជិះម៉ូតូ​​ចេញ​ទៅ​​បាត់​និង​មិន​​​នឹក​ស្មាន​ថា មក​លោត​ទឹក​សម្លាប់​ខ្លួន​​​បែបនេះ​ទេ ។ ស្ត្រី​ជា​ម្តាយ​​បានបន្ត​​ទៀតថា  ​កូនប្រុស​របស់​គាត់​​​​បាន​ប្រឡង​​ជាប់​ហ្វ្រេសស៊ីប៊យ​​​លេខ៤ នៅ​​​​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ និង​មិន​ដែល​មាន​បញ្ហា​ ឬ​ទំនាស់​​​​ក្នុង​គ្រួ​សារ​ឡើយ ។

បុរ​ស​ម្នាក់​ឈ្មោះ​ផានី ​អាយុ​២១​ឆ្នាំ​ ជា​បង​ប្អូន​ជី​ដូន​មួយ​យុវជន​​រូបនេះ​​ឱ្យ​ដឹងថា ​​​សុខ វីរៈ​  មក​លោត​​ទឹក​សម្លាប់​​ខ្លួន​ដោយ​សារ​តែ​សង្សារ​​​សុំ​បែក​ផ្លូវ ។ នៅ​មុន​ពេល​កើត​ហេតុ​​ ខ្លួន​បាន​ជួប​ សុខ​ វីរៈ ​នៅ​មុខ​វិទ្យាល័យ​បាក់​ទូក ​ហើយ​​​វីរៈ បាន​ប្រាប់​ថា សង្សារ​​បែក​គ្នា​​ និង​​បញ្ជាក់​​ថា​យើង​​​​​ឈប់​ជួប​គ្នា​​ទៀត​ហើយ ​​ព្រម​ទាំង​​​ប្រគល់​ទូរស័ព្ទ​​ និង​​​កាបូប​ស្ពាយ រួច​ក៏​បាន​ជិះ​ម៉ូតូ​គេច​មក​លោត​ទឹក​សម្លាប់​ខ្លួនបែប​នេះ​​តែម្តង​ ។ ​ភ្លាមៗ​​នោះ​ខ្លួន​បាន​មក​ទាន់​​ដែរ តែ​ពុំ​អាច​ជួយ​សង្គ្រោះ​បាន ។

តាម​ព័ត៌មាន​​ឱ្យ​ដឹងថា ​​សុខ វីរៈ ជា​កូន​ប្រុស​មន្ត្រី​ប៉ូលិស​ស័ក្តិ​៤​កន្លះ ពេល​ចេញ​​ពី​ផ្ទះ​​សង្សារ​​ទូរស័ព្ទ​​​ប្រាប់​ថា សុំ​ចែក​ផ្លូវ​គ្នា​​ក៏​បាន​ជិះ​ម៉ូតូ​​មក​លោត​ទឹក​តែ​ម្តង ។ ក្រោយ​ពី​ការ​លោត​ទឹក​នោះ​ ក្រុម​គ្រួ​សារ​បាន​ជួល​អ្នក​នេសាទ​​អ៊ិស្លាម​រាវ​រក​ក្នុង​តម្លៃ​៤០០​ ដុល្លារ​ ហើយ​ក៏​បាន​រក​ឃើញ​​​​​​​​​​​​​​​សព​នៅ​​​វេលា​រសៀល​ថ្ងៃ​ដដែល ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Facebook របស់ សុខ វីរៈ ៖ Vireak Mario

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]