រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​​ត្រូ​​វ​ប្តី​​​ហេង​ស៊យ​​របស់​​​ខ្លួន​ប្រមូល​ខោ​អាវ​​​​ វេច​បង្វិច​​រត់​ចេញ​ពី​ផ្ទះ​​​ជួល​​ទៅ​ដេក​ផ្ទះ​ប្រពន្ធ​​ដើម​​វិញ ​ធ្វើ​ឱ្យ​នាង​​​ជិះ​ម៉ូតូ​​​ឌុប​ស្វែង​រក​​​រថយន្ត​​​ និង​​គោះ​ទ្វារ​​ហៅ​ប្តី​តែ​​​ជា​ការ​ច្រឡំ​​​ផ្ទះ​​ ក៏​​​ត្រូវ​គេ​ប្តឹង​​ប៉ូលិស​​​​​​ប៉ុស្តិ៍​​ឱ្យ​ឃាត់​ខ្លួន​​​ទៀត​ផង​ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​១០​និង​​៣០​នាទី​យប់​ថ្ងៃ​ ទី​​២៣ ឧសភា ​នៅភូមិ​​​​​​ខ១​ សង្កាត់​​​ច្រាំង​ចំរេះ​ទី​២ ​ខណ្ឌ​​ប្ញស្សី​កែវ​​ និង​បាន​​ធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​​យ៉ាង​ខ្លាំង​​​ដោយ​ប្រជា​ពល​ រដ្ឋ​​​នាំ​​គ្នា​ចោម​រោម​​មើល​​ស្ត្រី​រូប​នោះ​​​​ក្នុង​សភាព​​ស្រវឹង​​​​ ហើយ​​​ទៅ​រក​រឿង​​​គេ​ទាំង​យប់​​ ដោយ​​ចោទ​​​ថា លាក់​ប្តី​​របស់​ខ្លួន​​ ។ ​ស្ត្រី​ដែល​តាម​រក​ប្តី​​​​​រូបនោះ​ឈ្មោះ​ម៉ី ម៉ី អាយុ​​២៧​ឆ្នាំ​​ មាន​ទី​លំនៅ​​​ផ្ទះជួល​​ម្តុំ​ផ្សារ​​ឌុយ​ម៉ិច ខណ្ឌ​​៧​មករា ​ឯបុរ​​ស​ជា​ប្តី​ឈ្មោះ​​​​​​​​​​​​ម៉ា រ៉ូហ្សាត អាយុ​​៤៥​ឆ្នាំ ។

​​តាម​ប្រភពព័ត៌​មា​ន​​ឱ្យ​ដឹង​ថា ​នៅ​យប់​​មុន​ពេល​កើត​ហេតុ​​​ ស្ត្រី​ឈ្មោះ​ម៉ីម៉ី ​និង​​​បុរ​ស​ជា​ប្តី ​​បាន​នាំ​គ្នា​​​ទៅ​ផឹក​ស៊ី​នៅ​ហាង​​មួយ​ក្បែរ​​ផ្សារ​​​ឌុយ​​ម៉ិច​ ។ ពេល​ផឹកស្រា​ស្រវឹង​អ្នក​ទាំង​ពីរ​​ក៏​មាន​ទំនាស់​​គ្នា ហើយ​​​ពេល​​​​ប្រពន្ធ​​​​​​​​​ចូល​ក្នុង​​បន្ទប់​ទឹក​ បុរ​ស​ជា​ប្តី​​​ក៏​បាន​ធ្វើ​​​ដំណើរ​​​ទៅ​ផ្ទះ​ជួល​​​ ហើយ​​រើ​ខោ​អាវ​​​​វេច​បង្វិច​​​​​គេច​​​ទៅ​​​ដេក​ផ្ទះ​​ប្រពន្ធ​ដើម​ មាន​​លំនៅ​​ផ្ទះ​លេខ​​៧​B ភូមិ​​ខ១ កន្លែង​​កើត​ហេតុ​ ដោយ​​​ចត​រថយន្ត​​​ម៉ាក​ស៊ីលីកា ពណ៌​​​សមួ​យ​គ្រឿង​​​នៅ​មុខ​ផ្ទះ​​លេខ​​៧A ដែល​នៅជាប់​នោះ ។

​នៅ​យប់​​នោះ​​​ស្ត្រី​​ជា​ប្រពន្ធ​​​ចុង​បាន​​ជិះ​ ម៉ូតូ​​​ឌុប​តាម​រក​​រហូត​ប្រទះ​​ឃើញ​​រថយន្ត​​​​ចត​មុខ​​ផ្ទះ​​លេខ​៧A ហើយ​បាន​​​​ទាក់​ទង​ទូរ​ស័ព្ទ​​​​ទៅ​ម្ចាស់​ផ្ទះ​​​តាម​​រយៈ​​​លេខ​ទូរ​​ ស័ព្ទ​​​​​បិទ​​​នៅ មុខ​ផ្ទះ​​ ដោយ​ស្មាន​ថាប្តី​របស់​ខ្លួន​​​នៅ​ក្នុង​ផ្ទះ​​នោះ​​ព្រម​ទាំង​​​ចោទ​ ប្រកាន់​​​ថា ​គេ​យក​​​ប្តី​លាក់​​ ទោះ​បី​​​ជា​ម្ចាស់​ផ្ទះ​​​ជា​បុរសនោះ​បដិសេធ​​​ថា​គាត់​​ពុំ​មាន​លាក់​ប្តី ​យ៉ាង​ណា​​ក៏​ដោយ ។ ​បន្ទាប់​​ពី​ទូ​រ​ស័ព្ទ​​​មិន​អស់​ចិត្ត​​​ ស្ត្រីជា​ប្រពន្ធ​​​បាន​ទៅ​​គោះទ្វារ​​​​​​​​​​​​​​​​​​​​​​​ឡូឡា​​ទាំង​ យប់អធ្រាត្រ​​​​​មុខ​ផ្ទះ​នោះ​ ។ ដោយ​​​មាន​ការ​​​ភ័យ​​ខ្លាច​​​ម្ចាស់​ផ្ទះ​​​បាន​ហៅ​​បង​ប្អូន​​​ និង​ហៅ​​ប៉ូលិស​​​ចុះ​ទៅ​​នាំ​ស្ត្រី​រូប​​នោះ​មក​​ប៉ុស្តិ៍​ ។

​​តាម​ពិ​ត​ប្តីរបស់​នាង​​​នៅ​ផ្ទះ​មួយទៀត​​ក្បែរ​​​​ នោះ​ តែ​​​​បាន​ចត​​រថយន្ត​​​នៅ​មុខ​ផ្ទះ​​​អ្នក​ភូម​ដែល​នៅ​​​ក្បែរ​​​​គ្នា​ ប៉ុណ្ណោះ​ ។ នៅ​ចំពោះ​មុខ​​​​សមត្ថ​កិច្ច​​​ ស្ត្រី​ឈ្មោះ​​ម៉ីម៉ី ​បាន​​យំ​​ក្រាញ​ននៀល​​​​នៅ​លើ​​កំរាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥដ្ឋ​ ក្នុង​​ប៉ុស្តិ៍​​ ដោយ​យំ​និងរៀបរាប់​​ពី​ប្រវត្តិ​​ស្នេហា​​​​​ថា នា​ង​បាន​ស្រឡាញ់​​ឈ្មោះ​​ម៉ា រ៉ូហ្សាត ជាជន​ជាតិ​​​​​​​អ៊ិស្លាម​រយៈ​ពេល​​​​២ឆ្នាំ​​មក​ហើយ ។ ការ​រស់នៅ​​ជាមួយ​គ្នា​​​​​​​ដោយ​​សន្យា​​ថា​ បើ​មិន​​​មាន​កូន​ទេ​ យើង​​នឹង​លែង​លះ​គ្នា​ ហេតុ​អ្វីមិន​ទាន់​​ដល់កំណត់​ផង​​បែរ​​ជា​​វេច​បង្វិច​​​​​រត់​ចោល​​​បែប​ នេះ ។ នៅ​យប់​នោះ​ដោយ​មាន​​ការ​សុំ​ទោស​​​​ស្រ្តី​ជាម្ចាស់​ផ្ទះ​​​មាន​ការ​អធ្យា​ ស្រ័យ​​​​ឱ្យ​សមត្ថ​កិច្ច​​​ធ្វើ​ការ​អប់​រំ​​​​​ ។

ទោះ​​ជា​យ៉ាងណា​​ ស្រ្តី​រូប​​នោះ​​​ស្ថិត​​​ក្នុង​​ស្ថាន​ភាព​​ស្រវឹង​​​ ហើយ​​នៅ​ក្រាញ់​ននៀល​​​នៅប៉ុស្តិ៍​​​ប៉ូលិស​​​រហូត​ដល់​ម៉ោង​​​៣​ទៀប​ភ្លឺ​​ ​ទើប​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ ​បន្ទាប់​ពី​មាន​​​ការ​ឆោឡោ​​​ បុរស​​ជា​ប្តី​​បាន​ចេញ​​ពី​ក្នុង​ផ្ទះ​​ប្រ​ពន្ធ​​​ដើម​ឈ្មោះ​​​​ទូច អាយុ​​២៦​ឆ្នាំ ​មាន​កូន​​​២នាក់ ហើយ​បើក​​រថយន្ត​​នោះ​ចេញ​​ទៅបាត់ ។

តាម​ព័ត៌មាន​​ឱ្យ​ដឹង​ថា បុរស​​​ខ្មែរ​​​​​អ៊ិស្លាម​​​ឈ្មោះ​​​ម៉ា រ៉ូ​ហ្សាត​ មាន​ប្រពន្ធ​​​ចំនួន​​​​៤នាក់​​ ប្រពន្ធទី​​១​និងទី​​២​​ បាន​​បែក​​ផ្លូវ​គ្នា​​ ហើយ​​នៅ​សល់​​​​​ប្រពន្ធទី​​៣ឈ្មោះ​​​ទូច អាយុ​​២៦​ឆ្នាំ មាន​ទីលំនៅ​​ផ្ទះលេខ​​​​៧B កន្លែង​កើតហេតុ​ និង​មាន​ប្រពន្ធ​​ទី​​៤ឈ្មោះ​​​​ម៉ី ម៉ី ដែល​បាន​​ជួល​ផ្ទះ​​ស្នាក់​នៅ​ក្បែរ​​ផ្សារ​ឌុយ​ម៉ិច ។ កា​ររស់នៅ​​មាន​ប្រពន្ធ​​ច្រើន​​ បេះ​ដូង​១​​ មិន​អាច​​ចែក​រំលែក​​​ឱ្យ​បាន​ស្មើ​​គ្នា​​​ ឡើយ​ហើយ​​​តែង​មាន​ភាពរកាំ​រកូស​​​ ទើប​ទី​បំផុត​​​ការ​រស់នៅ​​​ជាមួយ​​ប្រពន្ធ​​​ក្រោយ​​មិន​បាន​ប៉ុន្មាន​​​ផង ​ក៏​បាន​បែក​ផ្លូវ​គ្នា ​ដោយ​បុរសជា​ប្តី​​​បាន​វេច​បង្វិច​​​​​ទាំង​យប់​​​រត់ទៅ​រួម​រស់​​ជាមួយ​ ប្រពន្ធ​​​ទី​​៣ វិញ​​​ ជាហេតុ​ធ្វើ​ឱ្យ​នាង​​ចុងទី​៤តាម​រក​រឿង​​​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]