ប្រិយមិត្តប្រាកដជាធ្លាប់បានដឹង នូវវិន័យសាលាដ៏តឹងរឹង របស់ប្រទេសចិន ដែលខ្មែរឡូតបាន ចុះផ្សាយ ជាច្រើនដង ដែលបានធ្វើអោយប្រិយមិត្តខ្លះ បានរិះគន់យ៉ាងខ្លាំង​ ពីព្រោះវិន័យខ្លះដូចជាមិនទំនង ទាល់តែសោះ។

ឥឡូវនេះមានព័ត៌មាន មួយបានអោយដឹងថា អ្នកលេងអិនធើណិតម្នាក់បាន បង្ហោះនូវរូបថត នៃការដាក់ទណ្ឌកម្មរបស់ សាលាមួយ ដែលគេមិនបានបញ្ចេញឈ្មោះនៅប្រទេស ចិន។ រូបថតទាំងនោះមាន ចំនួន ៧ សន្លឹក ហើយក្នុងនោះមាន រូបថត ៣ សន្លឹកបង្ហាញពី កុមារ ៤​ នាក់ត្រូវបាន គ្រូដាក់ទណ្ឌកម្មអោយរត់ទាំង ខោធ្លាក់ត្រឹមជង្គង់ ក្នុងនោះគេបានបញ្ជាក់ផងដែរ ថា ក្នុងនោះមានកុមារាម្នាក់បានរត់រហូតដល់ ដួលរយះជង្គង់ទៀតផង រីឯ រូបថត ៤ សន្លឹកទៀត គេបានឃើញ ការពិន័យដោយប្រើដំបងវាយ ហើយថែមទាំងវាយរហូត ដល់ថ្នាក់មានស្នាមជាំទៀតផង។ មានមតិរបស់អ្នកលេងអិនធើណិតជាច្រើន បានសំណូមពរអោយខាងសាលា បន្ធូរនូវវិន័យទាំងនេះបន្តិចទៅ ព្រោះថា​បើសិនជានៅតែបែបនេះទៀតខ្លាចក្រែងតែ លែងមានសិស្សហ៊ានទៅរៀនទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]