នៅពេលដែល ទស្សនិកជន បានឃើញ កញ្ញា សុគន្ធ និសា ស្លៀកឈុត ពណ៌ខៀវ នោះលោកអ្នក ប្រាកដជានឹក ឃើញនូវក្រុមហ៊ុន អេឡិចត្រូនិច មួយដែល កញ្ញាធ្វើជា អគ្គរាជទូតតំណាង ផលិតផល នោះគឺក្រុមហ៊ុន សាំស៊ុង។

កាលពីព្រឹកមិញនេះ ក្រុមហ៊ុនសាំស៊ុង អេឡិចត្រូនិច បានសម្ភោធ ដាក់អោយប្រើប្រាស់ នូវម៉ាស៊ីន ត្រជាក់ម៉ាកថ្មី The Triangle ដែលមាន កញ្ញា សុគន្ធ និសា ជាអ្នកណែនាំផ្ទាល់ និងមានពិធីករ ជាអ្នកនាង ខៀវ សានសាណា នៅសណ្ឋាគារ Intercontinental ។ កញ្ញា សុគន្ធ និសា ស្លៀកឈុត ពណ៌ខៀវចាស់ ម៉ូដសក់ដ៏ស្រស់ស្អាត ស្បែកជើងពណ៌ខៀវ មើលទៅទាក់ភ្នែក ដែលពិតជា សក្តិសម ជាអគ្គរាជទូត តំណាងអោយ ផលិតផលនេះមែន។ គួរបញ្ជាក់ផងដែរ ថា កញ្ញា សុគន្ធ និសា ទើបតែធ្វើដំណើរ ត្រលប់មកពី សម្តែងនៅ ខេត្តព្រះវិហារ កាលពីយប់មិញនេះ ហើយក៏បន្ត មកសម្ភោធ នូវផលិតផល ថ្មីនៅព្រឹកនេះ តែម្តង។

បើទោះជាមាន ការហត់នឿយ ពីការសម្តែង និងការធ្វើដំណើរ តាំងពីយប់មិញ ក្តីក៏កញ្ញា សុគន្ធ និសា នៅតែមាន ស្នាមញញឹម ស្រស់ស្អាត សម្រាប់បម្រើ អារម្មណ៍ ទស្សនិកជន មិនអោយខក បំណងឡើយ។

សូមទស្សនា នូវរូបភាព ខាងក្រោម៖




ដោយ៖ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា