ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Marcella  និងមានអាយុ ៤ឆ្នាំ បានត្រលប់មកពីសាលារៀនវិញជាមួយនឹង ទឹកភ្នែក ព្រោះតែខាងសាលាមិនអនុញ្ញាតឲ្យនាងថតរូប ពីព្រោះតែម៉ូតសក់របស់នាង។ លោក Marino ដែលជាជាងកាត់សក់ និងជាឪពុករបស់ក្មេងស្រីនេះ បាននិយាយថា កូនរបស់គាត់ បានប្រាប់គាត់ពីថ្ងៃដែលខាងសាលា រៀនត្រូវថតរូប ដូចនេះហើយគាត់បានសម្រេចចិត្ដ ថានឹងធ្វើម៉ូតសក់ធម្មតា​តែថ្លៃថ្នូរ តែបែរជាវាផ្ដល់នូវទឹកភ្នែកទៅវិញ។ គាត់ពិតជាអាក់អន់ចិត្ដជាខ្លាំង ព្រោះគាត់គិតថា ប្រសិនជាម៉ូតសក់របស់កូនគាត់មាន សភាពអាក្រក់មើល ឬមិនស្អាតគាត់មិនថា អ្វីទេ តែម៉ូតនេះគឺមានភាពថ្លៃថ្នូរ និងអាចធ្វើឲ្យខាងសាលា មានការពេញចិត្ដជាខ្លាំង។ ម្យ៉ាងវិញទៀតខាងសាលា បានធ្វើការព្រមានមិនឲ្យកូនស្រីរបស់គាត់ ធ្វើម៉ូតសក់នេះតទៅទៀតទេ ​សូម្បីតែទៅរៀនធម្មតា ព្រោះខុសនឹងវិន័យសាលារៀន។ គាត់បានបន្ថែមថា Marcella គិតថាខ្លួននាងប្រៀបដូចជា ព្រះនាង ទៅហើយ តែបែរជាសាលាមិនព្រមទទួលយក៕

នេះជាម៉ូតសក់ដែលខាងសាលារៀន មិនអនុញ្ញាតឲ្យ Marcella ថតរូប និងធ្វើទៅសាលារៀន

Prepared by Ma

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]