មានបុរសម្នាក់ដែលមិន បានបញ្ចេញឈ្មោះ បានឃើញបុរសម្នាក់ ដែលប្រហែលជាមានបញ្ហាខួរក្បាល បានគេងផ្កាប់ខ្លួននៅឯ Plaza Singapura ក្នុងប្រទេសសឹង្ហបុរី ដើម្បីអោនមើលនារីម្នាក់ ដែលស្លៀកសំពត់ខ្លី។ បុរសដែលបានឃើញនោះ បាននិយាយថា បងប្អូនជីដូនមួយរបស់ខ្ញុំ និងខ្ញុំ បាននាំគ្នាទៅ Plaza Singapura និងបានឃើញបុរសនេះកំពុងតែគេងផ្កាប់ ខ្លួននឹងកម្រាលឥដ្ឋ និងធ្វើចលនា។ បុរសនេះបានព្យាយាម ខិតខ្លួនទៅជិតនារីដែលស្លៀកសំពត់ខ្លីនោះ ទោះបីជានារីម្នាក់នោះ មិនអើពើក៏ដោយ។ ពួកគាត់បានប្រាប់ពីបញ្ហានេះទៅ បុគ្គលិកតែពួក គេមិនធ្វើសកម្មភាពអ្វីទាំងអស់ ហើយពួកគេនិយាយថា បុរសនេះមានបញ្ហាខួរក្បាល។ នៅក្នុងពេលនោះ បុរសដែលជាសង្សារស្ដ្រីស្លៀកសំពត់ ខ្លីក៏បានរត់ទៅប្រាប់បុគ្គលិកដូចគ្នា តែបុគ្គលិកនោះ នៅតែនិយាយថា បុរសនេះមានបញ្ហាខួរក្បាលនិងប្រាប់ថា មិនបាច់ទៅខ្វល់ពីបុរសនេះទេ។ អ្វីដែលចម្លែកនោះ បុរសដែលមានបញ្ហាខួរក្បាលម្នាក់ អាចធ្វើអ្វីគ្រប់យ៉ាងនៅក្នុងផ្សារទំនើប បែរជាគ្មានបុគ្គលិក ឬនរណាម្នាក់ដែលធ្វើការនៅក្នុងនោះ យកចិត្ដទុកដាក់។ សង្ឃឹមថា ផ្សារទំនើបនិមួយៗ គួរយកចិត្ដទុកដាក់ពីបញ្ហាទាំងនេះ៕ 

Prepared by Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]