តើមានអារម្មណ៍យ៉ាងណា នៅពេលដែលខំរកលុយបាន ហើយយកលុយ ទាំងនោះទៅ ធ្វើការវះកាត់កែ សម្ភស្ស អោយក្លាយជាប្រុសស្អាត តែបែរជាត្រូវ នារីៗ និយាយថា គ្មានភាពទាក់ទាញទៅវិញ?

យោងទៅតាម សារពត៌មាន Rocket News បានអោយដឹងថា បុរសជនជាតិជប៉ុនម្នាក់ មិនស្គាល់ អាយុ និង អត្តសញ្ញាណ ត្រូវបានអោយដឹងថា គាត់បាន ចំណាយលុយជាច្រើន ដល់ទៅ ១៤ម៉ឺនដុល្លារ ដើម្បីធ្វើការកែសម្ភស្សអោយឡូយសង្ហា ក្នុងរយៈពេល ១ខែ។

បន្ទាប់ពីធ្វើការកែសម្ភស្សរួចមក បុរសម្នាក់នោះត្រូវបាន អញ្ជើញអោយចូលរួម ក្នុងកម្មវិធី ទូរទស្សន៍របស់ជប៉ុនមួយ ឈ្មោះថា Watashi no Nani ga lkenai no ដោយមានការចូលរួម ពីសំណាក់ នារីៗ ស្រស់ស្អាតជាច្រើននាក់ ដើម្បីអោយពិន្ទុដល់ប្រុសស្អាតម្នាក់នេះ។

ផ្ទុយពីការគិតថាខ្លួនឯងស្អាត នារីទាំងនោះ បាននិយាយថា គ្មានភាពទាក់ទាញ ជាបុរសសោះ និង ពួកនាង គ្មានផ្លូវ ទៅរាប់អាន ជាមួយគាត់ឡើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបកែហើយនេះ?







ប្រភព៖ ស្ទម

ដោយ ជាតា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]