ថ្មីៗនេះគេហទំព័រ MailOnline Sport បានបង្ហាញពីរូបភាព ដំបូងនៃគំរូពហុកីឡាដ្ឋានបាល់ទាត់ របស់ David Beckham ដែលរូបគាត់គ្រោង នឹងបើកក្លឹបបាល់ទាត់មួយ នៅឯទីក្រុង Miami សហរដ្ឋអាមេរិក។




មានការបញ្ជាក់បន្ថែមថា ពហុកីឡាដ្ឋាននោះអាចផ្ទុក មនុស្សបានចំនួន ២៥,០០០នាក់ ហើយមានទីតាំងនៅឯ ផែមួយនៃទីក្រុង Miami ដែលរួមមានទាំង ភោជនីយដ្ឋានមួយកន្លែង ក្លឹបរាត្រីមួយទៀតផងដែល បើកនៅក្នុងទីប្រជុំជន តែម្តងហើយយើង អាចហៅថាវាជា ពហុកីឡាដ្ឋានលំដាប់ពិភពលោកមួយ។

យ៉ាងណាមិញ ចំពោះឈ្មោះរបស់ ពហុកីឡាដ្ឋានមួយនោះ មិនទាន់ត្រូវបាន បង្ហើបអោយដឹងនៅឡើយ នោះទេ។ Beckham ព្រមទាំងដៃគូរបស់គាត់ នឹងមិនត្រូវការបង់ពន្ធ ទៅលើការសាងសង់នេះទេ នោះក៏ដោយសារតែ ពួកគេបានជួយ បង្កើតអោយមានភាព លេចធ្លោសាជាថ្មី នៃវិស័យកីឡាថែមទាំង បានជួយបណ្តុះបណ្តាលយុវជន នៅក្នុងទីក្រុង Miami ផងដែរ។

នៅពេលដែលមាន សំណួរថា “ហេតុអីបានជាជ្រើសរើស Miami?” នៅពេលនោះអតីតកីឡាករ របស់ក្រុម Manchester United និង Real Madrid រូបនេះ បាននិយាយថា “ការជ្រើសរើស Miami នេះ ក៏ព្រោះតែខ្ញុំចង់ បង្កើតក្រុមដែលពួកយើង អាចចាប់ផ្តើមពីដំបូងមកផងដែរ”។

លោកក៏បានបន្តទៀតថា “នេះគឺជាពេលដ៏រំភើប សម្រាប់រូបខ្ញុំ គ្រួសារនិងមិត្តភក្តិរបស់ខ្ញុំ។ ពួកយើងទន្ទឹងរង់ចាំ ការនាំយក ភាពអស្ចារ្យមកដល់ Miami នេះជាយូរមកហើយ។”

“កាលពី១០ឆ្នាំមុន នៅទីនេះក៏ធ្លាប់ មានក្រុមមួយដែរ តែខ្ញុំចង់បង្កើត ក្រុមមួយដែល ជារបស់ខ្ញុំផ្ទាល់តែម្តង។ Miami គឺជាទីក្រុងដ៏រស់រវើកមួយ ហើយខ្ញុំប្រាកដក្នុងចិត្តថា ក្រុមដែលខ្ញុំបង្កើតនេះ នឹងទទួលជោគជ័យ ជាក់ជាមិនខាន”។

David Beckham ក៏បានបង្ហើបផងដែរថា រូបលោកមានបំណង ចង់យកខ្សែបំរើកណ្តាល របស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Xavi មករួមក្លឹបផងដែរ។

ចំពោះពេលវេលាដែល នឹងចាប់ផ្តើមដំណើរការ ទាំងក្រុម និងពហុកីឡាដ្ឋាននោះ Beckham មិនទាន់បានបញ្ជាក់នៅឡើយទេ។ តែទោះយ៉ាងណា ក៏មានការសន្និដ្ឋានថា នឹងអាចបើកនៅ ដើមរដូវកាល ២០១៧។





តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]