ចំណងជើងអត្ថបទនេះ ប្រហែលជាបង្កភាពភ្ញាក់ផ្អើលបន្ដិចហើយ ប៉ុន្ដែប្រសិនជាក្រលេកទៅមើល ចំនួនសរុបរបស់ប្រជាជនចិន ៣០លាននាក់ វាដូចជាមិនសឹងជាខ្លាំងក្លានោះទេ។ នៅក្នុងប្រទេសចិន នៅតែមានប្រជាជន ជាច្រើនលាននាក់រស់នៅក្នុង រូងភ្នំ ដែលសម័យនេះជាសម័យទំនើបទៅហើយ។ យោងទៅតាមសារពត៌មាន របស់ The los Angeles Times បាននិយាយថា មានប្រជាជនចិនជាច្រើនលាននាក់ រស់នៅក្រោមដី គឺរូងភ្នំ។ រូងភ្នំគឺជាផ្ទះរបស់ពួកគេ ដោយសារតែពួកគេមិនចាំបាច់ត្រូវការ របស់របរ គ្រឿងសំណង់ច្រើននៅក្នុង ការសាងសង់វា។ ផ្ទះប្រភេទនេះ ត្រូវបានគេប្រទះឃើញនៅខេត្ដ Shanxi ដែលជាទីកន្លែងដែលមានដីលឿង និងងាយស្រួលនៅក្នុងការជីកធ្វើរូង។ វាត្រូវបានគេហៅថា yaodong ដែលជាកន្លែងរស់នៅក្នុងរូង ដែលទ្វាររូងរបស់ពួកគេមិនមាន ក្បូរក្បាច់រចនាជាច្រើននោះទេ។ ពួកគេរស់នៅដោយជីវភាពសាមញ្ញ ប៉ុន្ដែពូកគេក៏អាច តនូវប្រព័ន្ធភ្លើង ទឹក និងសេវាទូរស័ព្ទផងដែរ ប្រសិនជា ពួកគេមានសមត្ថភាពក្នុងការចំនាយទៅ លើសេវាកម្មទាំងនោះ។ ភាគច្រើនអ្នកដែលរស់នៅទីនោះ អាចធ្វើអ្វីៗគ្រប់យ៉ាងដោយមិនចាំបាច់ មានរបស់ថ្លៃៗ និងទំនើបទាំងនោះ។ ពួកគេអាចរស់នៅដោយ លក្ខណៈធម្មជាតិ ដូចជាពួកគេអាចហាត់ប្រាណ និងអង្គុយក្រោមពន្លឺថ្ងៃជាមួយ នឹងទេសភាពដ៏ស្រស់ត្រកាល៕

Prepared by Ma

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]