ផ្តើមចេញពី ការរិះគន់ យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ ទស្សនិកជន ចំពោះបទ ដែលចម្លង សាច់ភ្លេចពីបរទេស ទើបធ្វើអោយ ផលិតកម្ម ក្នុងស្រុកជាច្រើន ព្យាយាមនិពន្ធ បទភ្លេងដោយ ខ្លួនឯងដើម្បីកាត់បន្ថយ នូវការរិះគន់។ ប៉ុន្តែមួយ រយៈក្រោយនេះ ក៏នៅតែមាន ការរិះគន់ ចំពោះអត្ថន័យនៃ បទចម្រៀង មួយចំនួន។

នៅក្នុងនោះ ដែរបទចម្រៀង របស់កញ្ញា សុគន្ធ និសា ក៏ទទួលរង ការរិះគន់ ផងដែរចំពោះចំណងជើង បទចម្រៀង ដែលទស្សនិកជន មួយចំនួន វាយតម្លៃ ថាមិនសមរម្យ។ បទ “ដួលគងចំប៉ាន់” ដែលជាចង្វាក់ កន្ទ្រឹមសម្រាប់ រាំលេងចូលឆ្នាំ ត្រូវបានអ្នកនិពន្ធ និពន្ធឡើងក្នុងគោលបំណង បង្កើនអត្ថន័យ អោយសប្បាយរីករាយ បែបកំប្លែង ដែលបកស្រាយ ឡើងដោយសម្លេងដ៏ផ្អែម លាយឡំនឹងភាព ក្រម៉ិចក្រម៉ើម របស់កញ្ញា សុគន្ធ និសា ជាមួយនឹង អ្នកនាងខ្ញុង ដែលអត្ថន័យ ស្តាប់ទៅពិតជា កំប្លែង។ បទចម្រៀង មួយនេះចង់និយាយ រៀបរាប់ពីការប្រកែកគ្នា រវាងបងប្អូនស្រី ពីរនាក់អំពី ការចូលស្តី ដណ្តឹងពីខាងប្រុស ដោយសារប្អូនស្រីប្រកែកមិន ចង់រៀបការ។ បទភ្លេងនៃ បទចម្រៀងនេះ គឺជាបទដែល និពន្ធថ្មីដោយ ស្នាដៃខ្មែរសុទ្ធសាធ ស្តាប់ទៅប្លែក និងពិរោះសក្តិសម នឹងអត្ថន័យ បែបក្រម៉ិចក្រម៉ើម ទើបធ្វើអោយ បទនេះល្បីឡើង និងត្រូវបាន ទស្សនិកជនគាំទ្រ បើថ្វីត្បិតតែ មានការរិះគន់ ខ្លះក៏ដោយ។

បទចម្រៀងនេះ ក៏ត្រូវបានគេ បង្ហោះសាកល្បង នូវវីដេអូដែលត្រូវ បានទស្សនិកជន ក្នុងហ្វេសប៊ុកសរសើរ ថាកំប្លែង ហើយបទពិរោះ ធ្វើអោយចម្រៀង មូយបទនេះ ទទួលបាន ការគាំទ្រខ្លាំងព្រោះ ទាំងវីដេអូ និងអត្ថន័យ ចម្រៀងពុំមាន ផ្តោតទៅលើ ន័យអាក្រក់ឡើយ ចុះទស្សនិកជនខ្មែរឡូតវិញ យល់ថាយ៉ាងណាដែរ?

 





សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដោយ៖ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា