ភ្នំពេញ  ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោម បក្ខពួកជាច្រើន នាក់ ត្រូវនគរបាលព្រហ្ម ទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនបាន បន្ទាប់ពីពួក គេបានធ្វើ សកម្មភាពដេញវាយគ្នា យ៉ាងអនា ធិបតេយ្យ កាលពីវេលាម៉ោង ១៨និង៣០ នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ នៅ ចំណុចផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២០០ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាល ខណ្ឌដូនពេញ បានឱ្យដឹង ថា ក្មេងទំនើងទី១ មានឈ្មោះ ហួរ ហាក់ ឆេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់ នៅ ផ្ទះលេខ៧៥C ផ្លូវលេខ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BC-0782 ។ ចំណែក ក្មេង ទំនើងទី២ ឈ្មោះសុង ភេទប្រុស  មុខ របរនិងទីលំនៅមិនស្គាល់ ជិះរថយន្ដម៉ាក ហាយឡេនឌ័រ និងបក្ខពួក៨នាក់ ជិះម៉ូតូ ៣ គ្រឿងម៉ាក ម៉ាក C125 ម៉ាក Rx ពណ៌ខ្មៅ និង ម៉ាកស្កុបពី ពណ៌ស ។ ចំណែកជនរង គ្រោះទី១ ឈ្មោះ ហេង រ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះ លេខ2A13 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី ទី១ ខណ្ឌដូនពេញ  ជាម្ចាស់រថយន្ដម៉ាកកាមរី ហាយព្រីត ពណ៌ខ្មៅ ស៊េរី២០០៧ ។ និងជនរងគ្រោះទី២ ឈ្មោះ គុណ វឌ្ឍន៍ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ១៧E0 ផ្លូវលេខ១៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ  ជាម្ចាស់ម៉ូតូស្កុបពី ពណ៌ ស៊េរី ២០១០ ។

មន្ដ្រីនគរបាលខណ្ឌដូនពេញបានបន្ដ ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះហេង រ៉ាឌី បានជិះរថយន្ដរបស់ខ្លួន ជូន មិត្ដភក្ដិឈ្មោះហ៊ សេងហួត មកផ្លូវលេខ ១៧៨ កែងផ្លូវព្រះនរោត្ដម ឈ្មោះហ៊ សេង ហួត បានទៅជួបឈ្មោះសុង ហើយក៏មាន ទំនាស់គ្នា ។  ខណៈនោះ ឈ្មោះសុង រួមជា មួយបក្ខពួករបស់គេ១០នាក់ បានដេញវ៉ៃ ឈ្មោះហ៊ សេងហួត និងជនរងគ្រោះដែលជិះ នៅក្នុងរថយន្ដ ពេលជនរងគ្រោះបានរត់ ចោលរថយន្ដ របស់ខ្លួន ធ្វើឱ្យក្រុមទំនើងទាំង នោះនាំគ្នាវាយកំទេចរថយន្ដ រួចនាំគ្នាជិះរថ យន្ដនិងម៉ូតូគេចខ្លួន ហើយពេលនោះ ឈ្មោះ ហ៊ សេងហួត និងជនរង គ្រោះបានឡើងជិះ រថយន្ដរបស់ខ្លួន មកចំណុចកើតហេតុ ស្រាប់ តែពេលនោះ បក្ខពួកក្មេងទំនើង៤នាក់ ក្នុង ចំណោមគ្នីគ្នាគេ១០នាក់នោះ ជិះម៉ូតូពីរ គ្រឿងមកពីក្រោយមកពាំងរថយន្ដជនរង គ្រោះ ហើយពេលនោះ ឈ្មោះ គុណ វិឌ្ឍន៍ បានជិះម៉ូតូម៉ាកស្កុបពីមកពីក្រោយ ក្មេងទំនើងពាំងបណ្ដាឱ្យបែកស្ដុប ។

មន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ទៀតថា ក្រោយពីមានក្មេងទំនើងដេញវាយ កាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យនោះ កម្លាំង ល្បាតរបស់ប៉ុស្ដិ៍ផ្សារថ្មីទី៣ និងកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌ ក៏បានជួយអន្ដរាគមន៍ ចាប់ក្មេងទំនើងនិងដកហូតម៉ូតូបានមួយគ្រឿង កាំបិត មួយ រថយន្ដកាមរីហាយព្រីត ពណ៌ខ្មៅ បែកស្ដុបខាងក្រោយទាំងសងខាង ធ្លុយកញ្ចក់ក្រោយខាងឆ្វេង ម៉ូតូស្កុបពីបែក ចង្កៀងមុខ ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង ចាត់ការតាមនីតិវិធី ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]