រឿងរាវដ៏គួរអោយរន្ធត់មួយបាន កើតឡើងដែល បានធ្វើអោយអ្នកលេងអិនធើណិត ក៏ដូចជា មហាជនជាច្រើនមាន ចិត្តតក់ស្លុតយ៉ាងខ្លាំង​ ដោយសារតែមានអ្នកគ្រូកំណាចម្នាក់ បានយកគ្រាប់សណ្តែកមកញាត់ចូលក្នុង ប្រដាប់ភេទ កុមារីអាយុ ៣ ឆ្នាំម្នាក់ ជាការដាក់ទណ្ឌកម្ម។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១២ មានកុមារីអាយុ ៣ ឆ្នាំម្នាក់ ត្រូវបាន អ្នកគ្រូ កំណាចអាយុ ជាង ២០ ឆ្នាំ យកគ្រាប់សណ្តែកមកញាត់ចូលក្នុង ប្រដាប់ភេទខ្លួន ដោយសារតែនាងប្រកែកមិនព្រមចេញ ទៅលេងខាងក្រៅជាមួយ ក្មេងដទៃទៀត នៅឯសាលាមត្តេយ្យ Gelin Shuangyang ទីក្រុង Shanghai ប្រទេសចិន។ ប្រភពព័ត៌មានបាន បន្តអោយដឹងទៀតថា រយៈពេល ៤ ថ្ងៃក្រោយមកទើបអាណាព្យាបាលរបស់ កុមារីរងគ្រោះបាន ដឹងហេតុការនេះ ដោយសារតែគាត់មានការសង្ស័យ ហើយ បានយកកូនទៅមន្ទីរពេទ្យ ទើបគ្រូពេទ្យប្រាប់ថា នៅក្នុងប្រដាប់ភេទរបស់នាង មានគ្រាប់សណ្តែក ទើបគាត់បានប្តឹងប៉ូលិស ប៉ុន្តែប៉ូលិសមិនទាន់បាន ស៊ើបរកគ្រូឃោឃៅម្នាក់នោះឃើញនៅឡើយទេ។ មានអ្នកលេងអិនធើណិតជាច្រើនបាន និយាយថា​ ករណីនេះបើសិនជាគ្រូប្រុសវិញគេ អាចនិយាយបានថា ជាការបៀតបៀនផ្លូវភេទលើ កុមារី ប៉ុន្តែនេះគឺជាគ្រូស្រី ពួកគេមិនដឹងថា ត្រូវហៅអ្នកគ្រូកំណាចនោះថា យ៉ាងម៉េចនោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]