អាពាហ៍ពិពារណ៍ដ៏ចំលែកមួយ ត្រូវបានទទួលការចាប់អារម្មណ៍ពី សំណាក់មហាជន ក៏ដូចជា អ្នកលេងអិនធើណិត រហូតដល់អ្នកកាសែតទៀតផង ដោយពួកគេបាន រៀបអាពាហ៍ពិពារហ៍នៅក្នុង ទឹកហើយមានការចូលរួម ដោយមច្ឆាជាច្រើនផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានគូស្នេហ៍ ២ គូបានសម្រេចចិត្តរៀបចំមង្គលការនៅក្នុងទឹក ហើយបានធ្វើអោយ មហាជន និង​ អ្នកកាសែតចាប់អារម្មណ៍យ៉ាងខ្លាំង។ ពិធីមង្គលការបានប្រព្រឺត្តទៅនៅក្នុង ទឹកដោយមានមច្ឆា លាយឡំជាមួយ នឹង នារីពាក់កន្ទុយ ធ្វើជានាងមច្ឆា ដែលមើលទៅគួរអោយចាប់អារម្មណ៍មែនទែន។ នៅពេលដែលពួកគេឡើយមក លើគោក ពួកគេត្រូវបានថើបដោយសត្វ ដូហ្វីន ម្នាក់មួយខ្សឺតផងដែរ ដែលបានធ្វើអោយពិធីមង្គលការរបស់គេ កាន់តែមានន័យ និង មិនអាចបំភ្លេចបានឡើយ។ គួរបញ្ជាក់ផងដែរថា វីដេអូឃ្លីបនៃសកម្មភាព របស់ពួកគេត្រូវបានថត ហើយបង្ហោះចូលអិនធើណិតផងដែរ ដែលបានធ្វើអោយអ្នកលេងអិនធើណិតជាច្រើន បាននិយាយថា ពួកគេពិតជាមានគំនិតច្នៃប្រឌិតមែន។

សូមប្រិយមិត្តមើលវីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]