រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ស៊ី​អ​វី​ ពណ៌​ឈាម​ជ្រូក​មួយ​គ្រឿង​ បើក​ដោយ​ស្ត្រី​ជន​ជាតិ​វៀតណាម​ បាន​រេចង្កូត​បុក​របាំង​ដែក​ពុះ​ចែក​ផ្លូវ​បណ្តាល​ឱ្យ​រលំ​អស់​៥​ផ្ទាំង​​ និង​ទ្រេត​៥​ផ្ទាំង​ នៅ​មុខ​ក្រុមហ៊ុន​ទូរស័ព្ទ​ណូគា​ ​តាម​​មហា​វិថី​ព្រះ​សីហនុ​ ​ស្ថិត​ក្នុង​ក្រុម​១​ សង្កាត់​បឹង​កេង​កង​១​ ខណ្ឌ​ចំការ​មន​ កាលពីវេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣ ឧសភា​ ​។​

ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្តស៊ី​អវី​ ពណ៌​ឈា​មជ្រូក​ បើក​ដោយស្ត្រី​ជន​ជាតិ​វៀត​ណាម​ជិះគ្នា​២នាក់​ បើក​តាម​មហាវិថី​ព្រះ​សីហនុ​ ពីលិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​​កើត​ហេត​ុ​ស្រាប់​តែ​​​រថយន្ត​​បែ​ក​កង់​ ហើយ​ក៏​រេច​ង្កូត​ទៅ​បុក​របាំង​ដែក​ពុះ​ចែក​ផ្លូវ​បណ្តាល​ឱ្យ​ខូច​ខាត​អស់​ ១០​ផ្ទាំង​ ​។

តាម​សន្តិសុខ​ដែល​យាម​នៅ​ជិត​នោះ​​បាន​ឱ្យ​ដឹងថា​ ​មុនពេល​កើត​ហេតុ​មិន​ដឹង​ជាអ្នក​​បើក​រថយន្ត​រវល់តែ​ប្រឡែង​គ្នា​ ឬ​ក៏​ងោក​​ទេ​ ទើបរេ​ចង្កូត​ទៅ​បុក​របាំងដែក​ពុះ​ចែក​ផ្លូវ​តែម្តង​ បណ្តាល​ឱ្យ​រថយន្ត​បែក​កង់​មុខ​ខាង​ឆ្វេង​និង​ក្រពឹត​ចំហៀង​ខាង​ឆ្វេង​ ។
ក្រោយ ​ពេល​កើតហេតុ​ ស្ត្រី​ទាំង​២​នាក់​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ស្ទួច​​យ​ក​ ទៅ​រក្សា​ទុក​នៅ​ស​ាលារាជធានី​ភ្នំពេញ​ ដើម្បី​សងការខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]