ជាធម្មតាបើសិនជាយើងចតរថយន្ត នៅលើកន្លែងហាមចត បើសិនជាប៉ូលិសឃើញ គាត់​នឹងធ្វើការផាកពិន័យជា មិនខាន ឥឡូវនេះក៏មិនខុសពីមុនប៉ុន្មានដែរ ខុសត្រង់ថា ប៉ូលិសបានក្លាយជានារីសិចស៊ី ហើយមានសំលៀកបំពាក់ គួរអោយទាក់ទាញទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា នារីក្មេងដែលមានសម្រស់ស្រស់ស្អាត ថែមទាំងសិចស៊ី ៣​ នាក់បានស្លៀកពាក់ខ្លី យ៉ាងសិចស៊ីហើយកាន់កាំភ្លើង ក្លែងក្លាយម្នាក់មួយដើម ហើយបានដើរផាកពិន័យ រថយន្តណាដែលមិនបានគោរព ច្បាប់ចរាចរណ៍ ដោយចតនៅកន្លែងដែលគេហាមចត។ គួរបញ្ជាក់ផងដែរថា នារីសិចស៊ីទាំង ៣​ នាក់នោះគឺជានិស្សិត នៅសកលវិទ្យាល័យមួយដែល គេមិនបានបញ្ជាក់ឈ្មោះ ហើយបានដើរល្បាតជាមួយគ្នា នៅតាមបណ្តោយផ្លូវនៃ ទីក្រុង Chengdu ប្រទេសចិន។ អ្នកលេងអិនធើណិតជាច្រើនបាន និយាយថាបើប៉ូលិសស្អាតតែប៉ុនហ្នឹង ពួកគេប្រាកដជា ជិះរថយន្តទៅអោយផាកពិន័យរាល់ថ្ងៃជាមិនខានទេ។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]