រាជធានីភ្នំពេញ ៖ ​រឿង​រ៉ាវ​ស្នេហា​​មានគ្រប់​​រសជាតិ​ និង​​គ្មានព្រំ​ដែន​​ឡើយ ហើយ​ជា​ការ​​ពិត​​​បណ្តា​ស្នេហា​បែបនេះ​តែង​បានក្លាយ​​ជាភ្នំភ្លើង​​ផង​ដែរ ​​ប្រសិន​បើ​ការ​​ប្រព្រឹត្ត​ខុស​គន្លង​​​ និង​​​​មិន​គិត​ពី​រលកនា​អនាគត ។ ​​រឿង​រ៉ាវ​​ស្នេហា​​​មួយ​ដែល​ស្ត្រី​​២​នាក់​​យក​បុរស​ម្នាក់​ធ្វើជា​ប្តី​​​ ទី​បំផុត​​​បង្អួច​បេះ​ដូង​​​​ដែល​​បើកទូលាយ​​​​សម្រាប់​​​ឆ្លើយ​តប​​ទៅនឹង​​​​សេចក្តី​​ស្រឡាញ់​​ដែលខ្លួន​​មាន​ដោយ​រំលែក​ខ្លះ​​​ទៅ​​ឱ្យ​​​​អ្នក​ផ្សេង ​​​​ទីបំផុត​​បេះ​ដូង​ត្រូវ​ប្រេះ​ស្រាំ​​រហែក ។

រឿង​រ៉ាវ​​​​​​ដែល​មិន​នឹកស្មាន​ដល់​មួយ​បាន​កើត​ឡើង​​​ទៅ​លើ​​អតីត​ស្ត្រី​​បម្រើ​ផ្លូវភេទ​​ម្នាក់​ដែល​មាន​ស្នេហ៍​​​​ពិត​​ បាន​ស្រឡាញ់​​ស្ម័គ្រ​​ស្មោះ​ជាមួយ​​​បុរស​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ដែល​មានប្រពន្ធ​​ និង​កូន​​​២នាក់​រួចទៅហើយ ​ហើយ​ក៏​ត្រូវ​​​បាននាង​​​​ប្រពន្ធ​ដើម យល់ព្រម​ឱ្យ​មក​រស់​នៅ​ក្រោម​​ដំបូលផ្ទះ​​​តែ​មួយជាមួយគ្នា​​​ គឺ​មានន័យថា ​​ប្តី​មួយ​ប្រពន្ធពីរ​​​រស់នៅ​​រួម​គ្នា​​និងរំលែក​​​បេះ​ដូង​​ចែកគ្នា​  ដើម្បី​ស្នេហា ។

ពិត​​ណាស់ ភាព​​​ផ្អែមល្ហែម​​​បានកើត​មាន​​​តែ​ពីដំបូង​​​​ទេ ​ទីបំផុត​​បាន​​ក្លាយ​​ទៅជា​រឿង​​​ប្រចណ្ឌ ​​និង​ទំនាស់​គ្នា​បែកផ្សែង​​ ឈាន​ទៅ​​បង្ក​របួស​​ស្នាម​ថែមទៀត ​ហើយ​ដំណាក់​កាល​ចុង​ក្រោយ​​​​​ស្ត្រី​​ប្រពន្ធចុង​​ដែល​​ជា​អតីត​ស្ត្រី​​​រក​ស៊ី​ផ្លូវ​ភេទ ​ដែល​មាន​ស្នេហា​ពិត​ បានធ្វើអត្ត​ឃាត​​ដោយ​​ចងកសម្លាប់​ខ្លួននៅក្នុងបន្ទប់ ។

ហេតុការណ៍​​​ចង.ក​​សម្លាប់ខ្លួន​​បានធ្វើឱ្យ​​មាន​ការ​ភ្ញាក់ផ្អើល​​​កាលពីវេលាម៉ោង​​​៥ និង៣០នាទី​​ព្រឹក​ថ្ងៃទី២៥ ​មករា ​នៅផ្ទះ​លេខ៣ ផ្លូវ​លេខ​​​៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ​​។ ​​ស្ត្រី​ដែល​ចង​.កសម្លាប់ខ្លួន​ឈ្មោះ​គឿន ​​​អ៊ាក ​​ហៅមុំ ​ អាយុ២២ឆ្នាំ មានស្រុកកំណើត​​​នៅភូមិ​​ព្រៃរំដេង ​​​ឃុំ​​​ព្រៃរំដេង ​ស្រុកមេសាង ​ខេត្តព្រៃវែង ។​​​ ចំណែក ​​​បុរស​ជាប្តី​ឈ្មោះសំ សុវណ្ណរ៉ា ​អាយុ​២៥​ឆ្នាំ ​​មុខ​របរ​ជា​អ្នករត់ម៉ូតូឌុប​​​ ។

តាម​​​មន្ត្រីប៉ូលិស​​​ឱ្យ​ដឹងថា ​​ស្ត្រី​រូប​នោះ ​បាន​ចង.ក​សម្លាប់ខ្លួន​នឹង​ខ្សែ​លួស​​​ភ្ជាប់​ទៅ​នឹង​​ធ្នឹមផ្ទះ ​​ក្នុងបន្ទប់ ​ហើយ​បាន​​​​ភ្ញាក់​ផ្អើល​​​ បន្ទាប់ពី​​បុរស​ជា​ប្តី​​បើក​ទ្វារ​បន្ទប់​​​ឃើញ​​ ។
ទាក់​ទិន​នឹង​ការ​ចង​.កសម្លាប់​ខ្លួន​ សមត្ថ​កិច្ច​​​​មាន​ការ​សង្ស័យថា ​ដោយសារ​តែ​​វិបត្តិ​ក្នុង​គ្រួសារ ដែលស្ត្រី​រូបនោះ​​ប្រចណ្ឌ​នឹង​ប្រពន្ធ​ដើម ​ព្រោះ​កន្លងមក នាង​ប្រពន្ធ​​ដើមនិងប្រពន្ធ​ចុង​ក៏​មាន​ទំនាស់គ្នាដោយ​សារ​តែរឿង​ប្រចណ្ឌ​នេះដែរ ​ហើយ​ប្រពន្ធដើម​​ធ្លាប់វាយ​​ប្រពន្ធ​ចុងនឹង​កូនសោ បែកក្បាល​ម្ត​ងមកហើយ ។

តាម​​ស្ត្រីឈ្មោះ​​ឃន ស្រីណេ ​​អាយុ​២២​ឆ្នាំ ​​ ដែលជា​ប្រពន្ធ​ដើម និងពិការ​ដៃ​ម្ខាង​បាន​ឱ្យ​ដឹង​ថា ​នាង​រស់នៅ​ជាមួយ​ប្តី​ឈ្មោះ​សំ សុវណ្ណរ៉ា មុខរបរ​​ជា​អ្នករត់ម៉ូតូឌុបជាច្រើនឆ្នាំ​មកហើយ ​​និង​មាន​កូន​២នាក់ ស្រីម្នាក់​អាយុ៤ឆ្នាំ ​និងកូន​​ប្រុស​​​អាយុ​២ឆ្នាំ ​។ ការ​រស់នៅ​​ជាមួយគ្នា​ជាប្តី​ប្រពន្ធ​ នាង​ធ្វើ​អ្វី​ដើម្បី​​តែប្តី​​ និងធ្វើទៅ​តាម​​ចិត្តប្តី​​​ឱ្យ​តែប្តី​​​មានសេចក្តី​​សុខ​ ។ សម្តីនេះ​បង្ហាញ​​ថា ស្ត្រី​ប្រពន្ធ​ដើម​មាន​​ចិត្ត​​ទូលំទូលាយ​ ដែលស្ត្រី​​ភាគ​តិចមាន​ដូចនាង ។

ស្ត្រីរូបនោះ​បន្តទៀតថា​ នៅ​ថ្ងៃ​មួយនាង​ពុំចាំ​​ទេ ​​ស្រាប់តែ​​ប្តីលួងលោម​​​សុំ​យក​​​ស្ត្រី​​​​បម្រើ​ផ្លូវ​ភេទ​មកធ្វើ​ប្រពន្ធ​​​ចុង​​ ព្រោះស្រឡាញ់​​នាង​ខ្លាំង​ណាស់។ ​ការទទូចអង្វរនេះ​ នាង​បាន​សុខចិត្ត​​​បំពេញ​​ចិត្ត​​ប្តី​ ហើយ​នៅថ្ងៃទី១៥ មករា ឆ្នាំ​២០១២ ​ស្ត្រីរូបនោះបាន​មករួមរស់​នៅ​ក្នុង​ដំបូល​​​ផ្ទះ​​តែមួយ ​តែបន្ទប់ខុសគ្នា ស្ថិតនៅ​ចម្ងាយ​​​ពីគ្នា​ប្រមាណ១០ម៉ែត្រប៉ុណ្ណោះ ។ ​ការ​រស់​នៅ​​ជាមួយគ្នា​មានភាព​​រកាំរកូស​​ដែលកាលពី​៤​ថ្ងៃមុន ក៏មានទំនាស់​គ្នា និង​ឈាន​ទៅ​វាយ​គ្នាដែរ ។

លោកសំ សុវណ្ណរ៉ា ​ដែលជាប្តី​​បានរៀបរាប់​​ឱ្យ​ដឹងថា ខ្លួន​បានស្រឡាញ់​ស្ត្រី​ឈ្មោះ​​គឿន ​​អ៊ាក ​​​រយៈ​ពេល១​ឆ្នាំ​មកហើយ ​តាំងពី​នាង​រកស៊ី​ផ្លូវភេទ​ម្ល៉េះ។ នៅថ្ងៃទី១៥ ​មករា ឆ្នាំ២០១២ ខ្លួនបាន​យកស្ត្រី​រូបនេះ​​មក​ផ្ទះ​​ ដើម្បី​រស់នៅ​ជាមួយ​គ្នា ។ ដោយប្រពន្ធ​ប្រចណ្ឌ​ ក៏កើត​ទៅ​ជា​​ទំនាស់ ហើយ​ប្រពន្ធ​ដើម​បាន​វាយ​មក​លើ​នាង​ប្រពន្ធចុង​បែកក្បាល​កាលពី​៤​ថ្ងៃ​មុន តែ​ក្រោយ​មក​សម្របសម្រួល​ត្រូវគ្នាវិញ ។

បុរស​​រូបនោះ​បន្ត​ទៀតថា ​នៅវេលាម៉ោង​​​ប្រមាណ​៨​យប់​ថ្ងៃទី២៤ មករា ខ្លួន​បានមក​បន្ទប់​ប្រពន្ធ​​ចុង​ ហើយដេក​រួមរ័កគ្នា​ដោយ​ប្រើ​ស្រោម ព្រមទាំងបានទិញ​ស្រាបៀរ ផឹកអស់​៣កំប៉ុង ។ នៅ​​វេលា​ម៉ោងប្រមាណ​១រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​២៥ មករា  ខ្លួន​បាន​ទៅដេក​ជាមួយ​ប្រពន្ធដើម និង​ជួយមើលកូន។ ​​លុះ​វេលាព្រឹក​ ក៏បាន​ក្រោក​ទៅបន្ទប់​​ប្រពន្ធ​ចុង​​​​ក៏​ប្រទះឃើញ​​​ចង.ក​ស្លាប់បាត់​​ទៅ​ហើយ ។ ​នៅ​ព្រឹក​ថ្ងៃ​ដដែល ក៏មានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ ។

តាមប្រភពព័ត៌មាន​ឱ្យ​ដឹង​ទៀតថា ​នៅមុន​ពេល​​ចង.កសម្លាប់ខ្លួន​​ ស្ត្រី​រូបនេះ​បានធ្វើដំណើរ​ទៅ​លេង​ស្រុក​ ហើយ​ត្រូវក្រុមគ្រួសារ​​ស្តីបន្ទោស​ផង​ដែរ ទាក់ទិន​ការធ្លាក់ខ្លួនប្រកបរបរ​រកស៊ី​ផ្លូវ​​​ភេទ ។ ទោះ​បីជាយ៉ាង​ណាក្តី ពុំ​​មាននរណា​ដឹង​ពីខ្សែ​ជីវិត​ពិត​​ប្រាកដ​របស់​នាង​ឡើយ ៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

រាល់មតិទាំងអស់ ខាងក្រោម ជាងការសំដែងមតិ តាម Facebook មិនមែនជា ការទទួលខុសត្រូវ របស់កោះសន្តិភាព។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]