ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស កំពុងល្បីល្បាញ ខាងក្បាច់រាំ ជាមួយបទចម្រៀងរ៉េប "Right Here waiting" ស្រាប់តែថ្មីៗនេះ មានទំព័រ ក្នុងហ្វេសប៊ុកមួយ មានឈ្មោះថា Anti Copy songs ជាទំព័រមួយ តែងតែរិះគន់ ជាសាធារណៈ នូវបទចម្រៀង ឬការចំឡងស្ទីល ណាមួយ របស់តារាល្បីៗ ក្នុងស្រុកខ្មែរ បានបង្ហោះរូបភាព សម្លៀកបំពាក់នាង ដែលបានចំឡងពីតារាកូរ៉េ ។ មហាជនគាំទ្រ ទំព័រនេះ បានចូល ទៅរិះគន់ និងជេរ ទេព បូព្រឹក្ស រួមទាំងប្រើប្រាស់ ពាក្យពេចន៍ មិនសមរម្យជាច្រើន ទៅលើនាង ទាំងនាងជាមនុស្សស្រី ទន់ខ្សោយ មិនសូវចេះតតាំងអ្វីឡើយ ។

បន្ទាប់ពីរូបភាពនោះ បានបង្ហោះចេញ ពីទំព័រហ្វេសប៊ុកភ្លាម មានមហាជនម្នាក់ បាននិយាយប្រាប់ LookingTODAY ថា រូបភាពនោះជាទង្វើ របស់គូប្រជែង ក្នុងអាជីពសិល្បៈរបស់នាង ច្រើនជាងមនុស្សធម្មតារិះគន់ ព្រោះមានតែអ្នកសិល្បៈដូចគ្នាទេ ដែលដឹងថា អ្នកណាយកតាម អ្នកណា ។ ម្យ៉ាងទៀតសម្លៀកបំពាក់ ដែលគេយកមកបង្ហោះនោះ ទេព បូព្រឹក្ស យកតាមតែពីរម៉ូដទេ ចំណែកឯមួយម៉ូដទៀត គឺនាង ស្លៀកយូរហើយ។ ទើបតែ២សប្ដាហ៍ក្រោយនេះ ឃើញ នាងស្លៀកឡើង បង្ហាញបទចម្រៀងថ្មី ។ ចំណែកពេលផ្ញើរូបភាព ទៅកាន់ទំព័រ ហ្វេសប៊ុក ឈ្មោះAnti copy song នោះ ដែលត្រូវដឹងថា ជាគូប្រជែងបានប្រើប្រាស់ គណនីហ្វេសប៊ុកផ្សេង ដើម្បីកុំឲ្យមានបញ្ហា កើតឡើងចំពោះខ្លួន ។

ប្រភពដដែលបានបន្ត ដោយអារម្មណ៍ ហួសចិត្តថា គូប្រជែងរបស់ ទេព បូព្រឹក្ស ហាក់បំបាក់នាងម្ដងជាពីរដង ធ្វើឲ្យនាងខ្មាសគេ ងើបមុខមិនរួច។ ប៉ុន្តែ ទេព បូព្រឹក្ស ហាក់រឹងមាំ មិនទោទន់ទៅតាមការបំបាក់ របស់គូប្រជែងនោះទេ។ នាងព្យាយាមធ្វើអ្វី ដែលថ្មី ទាំងក្បាច់រាំ និងបទចម្រៀង ពិសេសនាង នៅតែប្រកាន់ អត្តចរិកស្លូតបូត ចំពោះអ្នកសារព័ត៌មានគ្រប់រូប ទោះជាអ្នកណា សរសេរអាក្រក់ ពីនាងយ៉ាងណាក៏ដោយ ។

ប្រភពដដែល បានសំណូមពរថា ជាតារាចម្រៀងដូចគ្នាទេ កុំកាច់បំបាក់គ្នាអី គួរតែសាមគ្គីគ្នា ជាជាងប្រកាន់យកវប្បធម៌ លូតលាស់ បន្តិចក្ដិចត្រួយ ។ ជុំវិញបញ្ហានេះ តារាចម្រៀង ទេព បូព្រឹក្ស មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី១៩ ខែមីនា នេះ ទាក់ទងនឹងអារម្មណ៍របស់នាង ដែលត្រូវគូប្រជែង តាមបំបាក់ មិនឈប់មិនឈរ បែបនេះ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស