ជាធម្មតាបើសិនជាយើងចង់ទៅទិញកាំបិត គឺអោយតែមានលុយដឹងតែទិញបានហើយ ប៉ុន្តែឥឡូវនេះបើសិនជា មានលុយប៉ុន្តែគ្មានអត្តសញ្ញាណប័ណ្ណនោះ យើងមិនអាចទិញកាំបិតឬក៏ របស់ដែលមានមុខស្រួចបាន ទេ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះប្រទេសចិន បានចេញនូវច្បាប់ថ្មី ដែលបានតម្រូវអោយ អ្នកដែលមានបំណងទិញ របស់ដែលមានមុខស្រួច ដូចជាកាំបិត ជាដើម ត្រូវតែមានអត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា បើសិនជាអ្នកលក់ក៏ដូចជា អ្នកទិញណាហ៊ានល្មើស នឹងច្បាប់ត្រូវតែ ទទួលរងការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥០០ យាន់ ដែលមានតំលៃប្រហែលនឹង ៨០ ដុល្លាអាមេរិច។ គួរបញ្ជាក់ផងដែរថា ច្បាប់នេះត្រូវបានចេញជាលក្ខណៈបណ្តោះអាសន្នសិនតែប៉ុន្នោះ ប៉ុន្តែត្រូវបាន មហាជនជាច្រើន ប្រឆាំង ដោយហេតុថា គ្រាន់តែកាំបិត ក៏ត្រូវការអត្តសញ្ញាណប័ណ្ណដែរ នេះមិនមែនជាកាំភ្លើងឯណាចាំបាច់ មានអត្តសញ្ញាណប័ណ្ណ ?

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះច្បាប់ថ្មីនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]