ប្រិយមិត្តនារីៗ ប្រាកដជាចង់ដឹងនូវ អាថ៌កំបាំងដែលធ្វើអោយ ប្រអប់ជើង ត្រឡប់មកសភាព ទន់រលោងស្អាត វិញជាមិនខាន ដោយគ្រាន់តែអនុវត្ត នូវវិធីងាយៗស្រួលៗខាងក្រោមនេះ។

១. ប្រើប្រេង ឬ ឡេ លាបប្រអប់ជើងជាប្រចាំ មុនពេលចូលគេង។ អ្នកអាចធ្វើការម៉ាស្សា ប្រហែលជា ៥នាទី ដោយសាច់ឡេ និង ប្រេង អាចជ្រាបចូលបានយ៉ាងល្អ។ ប្រភេទឡេ ឬ ក្រែម ដែលគួរជ្រើសរើស គឺ ត្រូវមានសារធាតុ glycerin ឬ lanolin។



២. ត្រាំជើងរបស់អ្នក ក្នុងផើងទឹកក្ដៅ ដោយអ្នកអាចបន្ថែមអំបិល ទៅក្នុងទឹកក្ដៅឧណ្ឌៗនោះ លោកអ្នក នឹងទទួលបានអារម្មណ៍ស្រស់ថ្លា និង ប្រអប់ជើងទន់ស្អាត។



៣. អ្នកអាចយកថ្ម រលោង (ថ្មសំលៀងកាំបិត) មកដុសខាត់ ស្បែកជើង របស់អ្នកដែលគ្រើមៗ ដើម្បីអោយកោសិកាចាស់ៗ ដែលងាប់នោះ ជ្រុះចេញ ហើយដុះនូវកោសិកាថ្មីៗមកវិញ។



៤. យកសំបកក្រូចស្រស់ ដាក់ក្នុងស្រោមជើង ហើយពាក់ស្រោមជើងនោះ គេងពេញមួយយប់។ ធ្វើដូចនេះ ធានាថា ប្រអប់ជើងអ្នក នឹងទន់ បាត់ចុករោយ មិនខាន។



៥. ប្រើស្បែកជើង ដែលមានទ្រនាប់បាត ទន់ល្អ មិនរឹងពេក ក្នុងការធ្វើដំនើរ។

៦. វិធីចុងក្រោយ គឺពាក់ស្រោមជើង ជាប្រចាំនៅពេលដែលអ្នកនៅផ្ទះ ព្រោះវា អាចជួយអោយជើងទន់ និង ការពារពីធូលីដី ជ្រាបចូលបាតជើង។



សាកល្បងនូវវិធីទាំងនេះ លោកអ្នកនឹងពេញចិត្តចំពោះលទ្ធផលជាក់ប្រាកដ។

ប្រភព៖បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]