រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​ចាប់​​ចាក់​សាំង​ដុត​ទាំង​​រស់​ប៉ុន​ប៉ង​ ពិឃាត​ឱ្យ​ស្លាប់​​ ប៉ុន្តែ​​មិន​ស្លាប់​ទេ ​បាន​សាច់​ញាតិ​​ជួយ​ទាន់​​ហើយ​នាំ​យក​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្ក​ ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ រសៀល​ថ្ងៃទី​២៣ ឧសភា ២០១២ ស្ថិត​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ​ឃុំ​អន្លង់​​វែង ស្រុក​អន្លង់​វែង ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​​យក​ទៅ​សួរ​នាំ ។

​​ការ​ចាក់សាំង​ដុត​​ប្រពន្ធ​ទាំង​រស់​នេះ​ត្រូវ​បាន​ ​ប្រភព​ព័ត៌​មាន​​​​បង្ហើប​ឱ្យ​ដឹង​ថា បណ្តាល​​មក​ពី​ភ្លើង​ប្រច័ណ្ឌ​​ ប៉ុន្តែ​​ប្រច័ណ្ឌ​​ប្រពន្ធ​ជា​មួយ​បុរស​ណា​នោះ​មិន​​ទាន់ដឹង​នៅឡើយ​ទេ...។ ពេល​សាំង​ឆេះ​ខ្លួន​ប្រពន្ធ ​ការ​ប្រវាយ​តប់​ជា​មួយ​ប្តី​​ក៏​បាន​កើតឡើង​ ហើយ​​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ឆេះ​ភ្លើង​រង​របួស​ផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]