ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តម៉ាករេហ័្វរ លឿន វ៉ាជាមួយ និងម៉ូតូមួយគ្រឿង បណ្តាលឲ្យរថយន្ត រេហ័្វរជ្រុល ចង្កូតទៅបុករបាំងដែក ចែកទ្រូង ផ្លូវបាក់ អស់ប្រាំកំណាត់ ហើយរថយន្ត ជាប់នៅនឹង របាំងដែក បើកទៅ មុខមិនរួច  កាលពីវេលាម៉ោង ១០និង ២០នាទី យប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១២ នៅចំណុច ផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យ និងវាស់វែង ដល់ចំណុចកើតហេតុ ខាងលើ នេះបានឲ្យដឹងថា រថយន្តបង្ក ហេតុខាង លើនេះ ម៉ាករេហ័្វរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ២J ៣៩៩០ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ សាក្សីដែលបានឃើញ ហេតុការណ៍នេះបាន បន្តថាមុនពេលកើត ហេតុគេ បានឃើញរថយន្តបង្កហេតុ បើកយ៉ាងលឿនក្នុងទិសដៅ ពីលិចទៅកើតតាម បណ្តោយផ្លូវ ព្រះសីហនុ ។លុះមកជិតដល់ ចំណុចកើតហេតុនោះស្រាប់តែមាន ម៉ូតូមួយគ្រឿងជិះ ក្នុងទិស ដៅស្របជាមួយរថយន្ត ហើយខណៈ នោះរថយន្ត បង្កនិង ម៉ូតូបានបន្ថែមល្បឿន ដូចគ្នាដោយចង់ ប្រណាំង ប្រជែងគ្នា មិនឲ្យអ្នកណាវ៉ារៀងៗខ្លួន តែដោយដល់ចំណុច កើតហេតុម៉ូតូ បានវ៉ារថយន្ត បង្ក ហេតុផុតនោះក៏ ជ្រុលទៅចំពាក់កណ្តាលផ្លូវដោយ ធ្វើឲ្យអ្នកបើក រថយន្តរេហ្វ័រមានការ លំបាកក្នុងការគេចម៉ូតូ នោះក៏បាន ទាញចង្កូតទៅ ខាងឆ្វេងដៃជ្រុល ទៅបុករបាំងដែកចែកទ្រូង ផ្លូវពេញទំហឹងតែម្តង  ដែលបណ្តាលឲ្យ របាំងដែក ចែក ទ្រូងផ្លូវ ចំនួនប្រាំកំណាត់ត្រូវ រងការខូចខាត បាក់ ខ្ទេច ។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួស ធ្ងន់ធ្ងរទេតែ រថយន្តបង្កហេតុ ត្រូវខូចខាត ទាំងស្រុង។  

ក្រោយពីកើតហេតុភ្លាមៗ នោះគេឃើញមានមន្រ្តីជំនាញ ផ្នែកចរាចរណ៍ ខណ្ឌចំការមន បានចុះមក ដល់ ចំណុចកើតហេតុនិង បានសហការជាមួយ នគរបាលរាជធានីភ្នំពេញ អូសយក រថយន្តបង្កហេតុ ទៅរក្សា ទុកនៅសាលាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]