ភ្នំពេញៈ ចាប់តាំងពី អតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា ចាកចេញពីស្រុកកំណើត ទៅសម្ងំរស់នៅជាមួយ ស្វាមីឯនាយ សមុទ្រ រយៈពេលប៉ុន្មានខែនេះ គេមិនដែលឃើញ នាងបង្ហាញពីរូប ភាពផ្អែមល្ហែម ជាមួយស្វាមីទេ ។ ទើបតែពេលថ្មីៗនេះតារារូបនេះ បានសម្ញែង រូបថតបង្ហាញ ស្នាមញញឹម សេចក្តីសុខ និង សុភមង្គល ជាមួយស្វាមី នៅក្នុងពិធីខួបកំណើត គម្រប់៤០ឆ្នាំ របស់ស្វាមីនាង ។

នៅពេលថ្មីៗនេះ តារាស្រីដែលធ្លាប់ មានឈ្មោះ បោះសំឡេងក្នុងការ សម្តែង អ្នកនាង សារាយ សក្ខណា បានបង្ហោះរូបថត ២-៣ សន្លឹក ថត ជាមួយស្វាមីបង្ហាញ ស្នាមញញឹមបិទមាត់មិនជិត ដែលធ្វើឲ្យទស្សនិកជន ជាច្រើនគិតថា នាងជានារីម្នាក់ ដែលមានសំណាងគួរ ឲ្យច្រណែន ក្រៅពីមានកេរ្តិ៍ឈ្មោះល្បី រូបសម្រស់ ស្រស់ស្អាត នាង ក៏មានស្វាមីរូបសង្ហារ សម្បូរលុយ និងចេញទៅរស់នៅ ក្រៅប្រទេស លើគំនរលុយ ជាមួយស្វាមី ថែមទៀតផង ។ ប៉ុន្តែក្រោយពីនាងចាកចេញ ទៅរស់នៅតាម ស្វាមីគេមិនដែលឃើញ នាងបង្ហាញរូបថតស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយស្វាមី ទាល់តែសោះ ទើបតែពេលនេះ នាងសម្ញែងរូបថត ក្នុងកម្មវិធី ជប់លៀង មួយជាមួយ ស្វាមី និងសមាជិក ក្នុងគ្រួសារ ហាក់ដូចជាមាន សុភមង្គល ខ្លាំង ណាស់ ។

តាមរយៈចេតនា ក្នុងការបង្ហាញរូបថតបែបនេះ ត្រូវបានទស្សនិកជន មួយចំនួន លើកឡើងថាតារាស្រី រាងខ្ពស់ស្រឡះរូបនេះ ទំនងជាចង់ ឲ្យទស្សនិកជនគិតថា នាងចេញទៅរស់នៅ ជាមួយស្វាមីយ៉ាង មានសុភមង្គល ខុសពីព័ត៌មាន ដែលធ្លាប់លេចឮថា នាងចេញទៅរស់ នៅក្រៅប្រទេស កណ្តោចកណ្តែងខ្វះ ភាពកក់ក្តៅ ពីស្វាមី ដែលជា ព័ត៌មានចចាមអារ៉ាម ធ្លាប់លេចឮនាពេលកន្លង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]