កាលពីពេលថ្មីៗកន្លងនេះ តារាសម្តែងជនជាតិចិន ដ៏ល្បីល្បាញ លោក ឈិនឡុង (Jackie Chan) បានប្រកាសថា លោកបានបង្កើតក្រុមចម្រៀងកូរ៉េ K-pop ថ្មី ដែលមានឈ្មោះថា “JJCC” ឬ “Double JC” ។

កាលពីថ្ងៃទី១២ ខែមិនា កន្លងទៅនេះ ទីភ្នាក់ងាររបស់ JJCC ដែលមានឈ្មោះថា The Jackie Chan Group Korea បានបង្ហាញរូបថតសមាជិក នៅក្នុងក្រុម “JJCC” ឬ “Double JC” ចំនួន៥នាក់ ហើយពួកគេត្រូវបានគេហៅថា “Jackie Chan’s Kids” ។

“JJCC” កំពុងតែទាក់ទាញចំណាប់អារម្មណ៏មនុស្សយ៉ាងខ្លាំង ដោយសារតែ លោក ឈិនឡុង បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតក្រុមនេះឡើង ថែមទាំងបង្រៀន និងបង្កើតអាប៊ុមចម្រៀង ឲ្យពួកគេទៀតផង។

គួរបញ្ជាក់ផងដែរថា សមាជិកក្នុងក្រុម “JJCC” សរុបមានចំនួន៥នាក់ ក្នុងនោះរួមមានសមាជិក ជាជនជាតិកូរ៉េចំនួន៤នាក់ គឺ SimBa , E.co, Eddy និង San Cheong ចំនែកឯសមាជិកម្នាក់ទៀត គឺជាជនជាតិចិន-អូស្រ្តាលី មានឈ្មោះថា Prince Mak ដែលពួកគេទាំង៥នាក់នេះ សុទ្ធតែមានអាយុខ្ទង់២០ឆ្នាំ និងមានភាពទាក់ទាញខ្លាំង៕











ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]