កូរ៉េ៖ ចំពោះប្រិយមិត្ត យុវវ័យភាគច្រើន ប្រហែលជាស្គាល់ហើយ នូវក្រុមតារាចម្រៀង ដ៏ល្បីប្រចាំប្រទេស កូរ៉េខាងត្បូង គឺក្រុម2NE1។

ថ្មីៗនេះក៏មាន សន្និសិទ្ធមួយ នៃការបង្ហាញអាល់ប៊ុមទី២ ក្នុងបទ Crush ។ ក្នុងនោះដែរ ប្រធានសមាជិក នៃក្រុម 2NE1 គឺកញ្ញាCL បាននិយាយលេង ក្នុងសន្និសិទនោះថា "ខ្ញុំមិនដែលគិតថា សមាជិកក្រុមរបស់ខ្ញុំ អាចនឹងមានការណាត់ជួបនោះទេ ពីព្រោះពួកគេ មើលទៅដូចមិនដែល ចេញទៅក្រៅផង"។ មិនតែប៉ុណ្ណោះ សមាជិកស្រីម្នាក់ ក្នុងក្រុមនេះ ដែលមានវ័យ ចំនាស់ជាងគេ បន្តិចនោះ គឺកញ្ញាDara កំពុងមានការបារម្ភយ៉ាងខ្លាំង ដោយសារតែគ្មានគូស្នេហ៍នឹងគេ ។ ជាពិសេសនាងបាន និយាយថា "សូម្បីតែចាហ្វាយរបស់ខ្ញុំ និងសិស្សច្បងដែលធ្វើការជាមួយគ្នា ក៏មានការព្រួយបារម្ភ លើបញ្ហារបស់ខ្ញុំដែរ" ប៉ុន្តែចុងក្រោយ នាងបានបន្តថា "ខ្ញុំនឹងធ្វើអោយ អារម្មណ៍របស់ពួកគេ ធូរស្រាលវិញក្នុងពេលឆាប់ៗនេះ"។

  ដូច្នេះប្រិយមិត្តដែលគាំទ្រ ក្រុមតារាចម្រៀង2NE1 នឹងត្រៀមចាំមើល ដំនឹងល្អពីកញ្ញាDara  ថានាងនឹងនៅលីវបែបនេះរហូត រឺក៏អត់?






ប្រភព បរទេស
កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]